ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! បុករះ​ស្លា.ប់​៣នាក់​​នៅចំណុច​មុខ​វាំង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ហូ​ឡង់​ចំនួន​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ទៀត​បាន​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹង​ជោគ​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង និង​ម៉ួ​តូ​មួយ​គ្រឿង​ម៉ាក​គុប​ទៀត​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ហូ​ឡង់​ចំនួន​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ទៀត​បាន​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹង​ជោគ​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង និង​ម៉ួ​តូ​មួយ​គ្រឿង​ម៉ាក​គុប​ទៀត​នោះ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៨៤ មុខ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ ២AX-៥៨៥៣ បើកបរ​ដោយ​ឈ្មោះ ហ៊ែ​ល វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អាជីវករ មាន​ទៅ​លំនៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ស្លាប់​រួម​មាន ១-​ឈ្មោះ ARTTU JOHANNES HIETA ភេទ​ប្រុស អាយ​៣៣​ឆ្នាំ ២-​ឈ្នោះ​LASSE MIKAEL APAJASALMI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជា​អ្នក​ទេសចរណ៍ និង​ជា​ជនជាតិ​ហូ​ឡង់​ដូច​គ្នា​) និង ៣-​ឈ្មោះ យឹ​ម ស៊ី​ផុ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​រត់​មូ​តួ​រ៉ឺ​ម៉ក​កង់​បី រស់នៅ​ភូមិ​អូរ​បាក់​ត្រា ឃុំ​ត្រងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់​។

ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus RX330 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Lexus RX330 មួយ​គ្រឿង​នោះ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដែល​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​កំពុង​តែ​បើកបរ​មាន​ដឹក​បុរស​ជា​ជនបរទេស​២​នាក់​ជា​ភ្ញៀវ​ទេសចរណ៍​ដើរ​លេង​ពេល​យប់ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង និង​បន្ត​ទៅ​បុក​ម៉ូតូ​ម៉ាក​មួយ​គ្រឿង​ទៀត​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ប ៣៩៧៥ ដែល​ម្ចាស់​ចត​ទុក​ចោល​អូស​ជា​ច្រើន​ម៉ែត្រ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ​បណ្តាល​ឱ្យ​បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ហូ​ឡង់​ទាំង​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​បុរស​ជា​អ្នក​បើក​ម៉ូ​តួ​រ៉ឺ​ម៉ក​កង់​បី​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លួ​វ​ច្បាប់​ជា​បន្ត​ទៅ​ទៀត ចំណែក​សព​ជន​រង​គ្រោះជា​ជនបរទេស និង​ជនជាតិ​ខ្មែរ​ទាំង​៣​នាក់ ក៏​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​បុណ្យ​ទៅ​តាម​ប្រពៃណី​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ