ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៣ មីនា យ៉ាង​ដូច្នេះ​ថា​«​ទិវា​វប្បធម៌​ជាតិ​៣ មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជាតិ​ដែល​ជា​និច្ចកាល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​» ។

សម្តេច​បាន​លើក​ឡើង​ទៀត​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ជា​ការ​ជំរុញ និង​ផ្សព្វផ្សាយ​ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​ទេព​កោសល្យ​វប្បធម៌​ក៏​ដូច​ជា ការ​ក្រើនរម្លឹក​បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​ជា​ទំ​ពាង​ស្នង​ឬ​ស្សី ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​អោយ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ៗ​គ្នា ជា​ពិសេស​សូម​អោយ​ដំណើរ​កម្សាន្ត​នា​ចុង​ស​ប្តា​ហ៍​ប្រកបដោយ​ភាព​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ