ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​បញ្ហា​បែកញើស​ពេល​យប់

5 ឆ្នាំ មុន

ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ការ​បែកញើស​នៅ​ពេល​យប់ គឺជា​រឿង​ធម្មតា​បំផុត​មួយ​អំឡុង​ពេល​អស់​រដូវ ។ បញ្ហា​បែកញើស​បង្ក​បញ្ហា​គួរ​ឱ្យ​រំខាន​ក្នុងអំឡុងពេល​គេង​យប់​ដែល​ភាគច្រើន​បណ្ដាល​ឱ្យ​គេង​មិន​បាន​ស្កប់ស្កល់​ពី​៧​ទៅ​៩​ម៉ោង​។ គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​បែកញើស​ពេល​យប់ ៖ ១. ចៀសវាង​ការ​ទទួលទាន​កាហ្វេ ៖ ក៏​ព្រោះតែ​កាហ្វេ​អ៊ី​ន​បង្ក​ការ​រំញោច​ដល់​ក្រពេញ​ញើស​នោះ…

ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ការ​បែកញើស​នៅ​ពេល​យប់ គឺជា​រឿង​ធម្មតា​បំផុត​មួយ​អំឡុង​ពេល​អស់​រដូវ ។
បញ្ហា​បែកញើស​បង្ក​បញ្ហា​គួរ​ឱ្យ​រំខាន​ក្នុងអំឡុងពេល​គេង​យប់​ដែល​ភាគច្រើន​បណ្ដាល​ឱ្យ​គេង​មិន​បាន​ស្កប់ស្កល់​ពី​៧​ទៅ​៩​ម៉ោង​។ គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​បែកញើស​ពេល​យប់ ៖

១. ចៀសវាង​ការ​ទទួលទាន​កាហ្វេ ៖ ក៏​ព្រោះតែ​កាហ្វេ​អ៊ី​ន​បង្ក​ការ​រំញោច​ដល់​ក្រពេញ​ញើស​នោះ ចូរ​អ្នក​ចៀសវាង​ទទួលទាន​កាហ្វេ​សូ​ម្បី​តែ​មួយ​ពែង ឬ​ភេសជ្ជៈ​ដទៃ​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ចូល​គេង ។ ជា​ពិសេស​ប្រសិនបើ​អ្នក​ឆាប់​ប្រតិកម្ម​ទៅ​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ទៀត​នោះ ចូរ​ចៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន ឬ​កាហ្វេ​ពី​៥​ទៅ​៦​ម៉ោង​មុន​ពេល​ចូល​គេង ។

២. ជៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ៖ ប្រសិនបើ​អ្នក​គិត​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​ជួយ​ឱ្យ​អ្នក​ឈប់​ខ្វល់ខ្វាយ​ពី​បញ្ហា​បែកញើស​ពេល​យប់​នោះ ចូរ​គិត​ម្ដងទៀត ។ ក្រុម​អ្នកជំនាញ​និយាយ​ថា ជាតិ​អាល់កុល​ធ្វើ​ឱ្យ​សរសៃឈាម​រីក​ធំ​ជិត​ស្បែក​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ក្ដៅ​ពេញ​ខ្លួន និង​បែកញើស​កាន់តែ​ច្រើន ។ ចំពោះ​ស្ត្រីជាតិ​អាល់កុល​ក្រៅពី​ធ្វើ​ឱ្យ​គេង​មិន​បាន​ស្កប់​ហើយ​នោះ វា​ក៏​ធ្វើ​ឱ្យ​រោគ​សញ្ញា​នៃ​ការ​អស់​រដូវ​កាន់តែ​ធ្ងន់​ថ្ងៃ​បន្ទាប់​ផង​ដែរ ។

៣. ចៀសវាង​ការ​ទទួលទាន​អាហារ​ហឹរ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​បែកញើស អ្នក​គួរ​ចៀសវាង​ទទួលទាន​នូវ​អាហារ ឬ​ភេសជ្ជៈ​អ្វី​ដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាង​កាយ​ដូច​ជា​អ្វី​ដែល​ក្ដៅ ឬ​ហឹរ ។

៤.​បន្ថែម​សណ្ដែកសៀង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ សណ្ដែកសៀង ឬ​អាហារ​ផ្សំ​ឡើង​ពី​សណ្ដែកសៀង ជួយ​ដោះស្រាយ​បញ្ហា​បែកញើស​ពេល​យប់​បាន​យ៉ាង​ប្រសើរ​តាម​រយៈ​សមត្ថភាព​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អ័​៊​រ​ម៉ូ​ន​អេ​ស្ត្រូ​សែន ។ ទោះជា​យ៉ាង​កុំ​ទទួលទាន​ច្រើន​លើស​ពេក ចៀសវាង​បញ្ហា​សុខភាព​មិនល្អ​ណាមួយ​កើតឡើង ។

៥.​កាត់​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖ ក៏​ព្រោះតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជា​កត្តា​ចម្បង​មួយ​បង្ក​បញ្ហា​បែកញើស​ពេល​យប់ នោះ​អ្នក​គួរតែ​ព្យាយាម​អនុវត្ត​វិធី​ណាមួយ​ដើម្បី​កាត់​បន្ថយ​ភាព​ស្ត្រេ​ស​របស់​ខ្លួន ។

ប្រសិនបើ​ក្រោយ​ពី​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាងលើ​រួច​ហើយ ប៉ុន្តែ​អាការ​នៃ​ការ​បែកញើស​យប់​របស់​អ្នក​ហាក់ដូចជា​គ្មាន​ភាព​ប្រសើរ​ឡើង​សោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​ព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់​ណាមួយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ