ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អតីត​ក្រុមប្រឆាំង​ខ្លះ​កំពុង​ត្រៀម​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​រូប យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា អតីត​ក្រុមប្រឆាំង​ខ្លះ​កំពុង​តែ​រៀបចំ​ត្រៀមខ្លួន​ដាក់​ពាក្យសុំ​ទទួល​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ ។ ការ​ត្រៀមខ្លួន​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​រូប យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា អតីត​ក្រុមប្រឆាំង​ខ្លះ​កំពុង​តែ​រៀបចំ​ត្រៀមខ្លួន​ដាក់​ពាក្យសុំ​ទទួល​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ ។ ការ​ត្រៀមខ្លួន​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​អះអាង​ថា ក្រុមប្រឆាំង​បាន​កំពុង​តែ​ជ្រួលច្របល់​ដោយសារ​តែ​មេ​បក្ស​ខ្លួន​បាន​ប្រកាស​មិន​ចូល​ស្រុក​តាម​សន្យា និង​ភ្នាល់​នោះ​ទេ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រពន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា ពួក​ឧទ្ទាម​ក្រៅច្បាប់​ដែល​កំពុង​ភៀសខ្លួន​នៅ​ឯនាយ​សមុទ្រ​បាន និង​កំពុង​បែកបាក់​គ្នា​យ៉ាង​ស្រួច​ស្រាវ និង​កំពុង​ជ្រួលច្របល់​យ៉ាង​ខ្លាំង ដោយសារ​អ្នកខ្លះ​ចង់ទៅ​ទទួល​លោក​ប្រធាន​កំសាក តែ​ទណ្ឌិត​ប្រធាន​មិន​ហ៊ាន​ចូល​ស្រុក ។ ការ​ប្រកាស​នេះ​ត្រូវ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បញ្ជាក់​ថា «​អ្នកខ្លះ​កំពុង​ត្រៀមខ្លួន​ដាក់​ពាក្យសុំ​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ អ្នកខ្លះ​កំពុង​អត់​លុយ​ហូប​បាយ​នៅ​បរទេស​ចង់​វិល​ចូល​ស្រុក​វិញ តែ​នៅ​អល់អែក​ក្នុង​ចិត្ត អ្នកខ្លះ​នៅ​ដើរ​រៃ​អង្គាស​លុយកាក់​ឲ្យ​បាន​គ្រប់​៣០​ម៉ឺន​ដុល្លារ​តាម​ផែនការ ខ្លះទៅ​ដើរ​ញុះញង់​ប្រជាជន និង​កងទ័ព​ឲ្យ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា តែ​រង់ចាំ​មិនឃើញ​អ្នក​ណា​ងើបឡើង​សោះ ។

លោក​បន្ត​ថា លោក​ប្រធាន (​សម រ​ង្ស៊ី​) នៅ​តែ​ស្រែក​ខ្លាំង​ៗ​ខ្លាំង​រហូត​ដល់​បែកបាក់​គ្នា​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​រហូត​មក​ដល់​ធ្វើ​ជា​គ្រូទាយ​ប្រឌិត​រឿង​ចង់​ឲ្យ​ដៃគូ​ប្រកួត​ស្លាប់ ។ តែ​គួរ​ឲ្យ​ចង់​ឲ្យ​អស់សំណើច​ណាស់ ពួក​ឧទ្ទាម​ក្រៅច្បាប់​កំពុង​ត្រដរខ្យល់ ហើយ​នៅ​តែ​ក្រអឺតក្រទម​ទៀត ដើម្បី​បិទ​បាំង​ការ​បរាជ័យ​របស់​ខ្លួន ។

កាលពី​ថ្ងៃ​ទី​២ ខែមីនា ព្រះមហាក្សត្រ​ព្រះករុណា​សម្តេចព្រះ​រម​នាថ​នរោត្តម​សីហ​មុនី បាន​ផ្តល់​នីតិសម្បទា​នយោបាយ​ឲ្យ​លោក​ស៊ី​ម សុវណ្ណ​នី ហៅ​ស៊ី​ម វ៉ា​ន់​នី ភេទ​ប្រុស អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥ ឆ្នាំ​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ