ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដាច់​ជើង​ម្ខាង​យ៉ាង​រន្ធត់​នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ធ្វើ​អោយ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ថែម​ទៀត បណ្តាល​អោយ​បុរស​ម្នាក់​ម្នាក់​នោះ​ដាច់​ជើង​ម្ខាង​ចេញពី​គ្នា​តែ​ម្តង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ធ្វើ​អោយ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ថែម​ទៀត បណ្តាល​អោយ​បុរស​ម្នាក់​ម្នាក់​នោះ​ដាច់​ជើង​ម្ខាង​ចេញពី​គ្នា​តែ​ម្តង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងត្បូង ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​រងគ្រោះ​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GO-៥៩១៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុ មិនជា​យ៉ាងម៉េច​ក៍​ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​យ៉ាង​ពេញទំហឹង ធ្វើ​អោយ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ថែម​ទៀត បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដាច់​ជើង​ខាងឆ្វេង​ចេញពី​គ្នា​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដោយឡែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​រង់ចាំ​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ