ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់​ឪពុក​កូន​ជួបគ្រោះថ្នាក់​តាម​ផ្លូវ​យ៉ាង​ស្រៀវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​បាន​រង​របួសស្រាល និង​កូនប្រុស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ ចំណែក​កូនប្រុស​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ចូល​ផ្ទះ ក៏​ត្រូវ​រថយន្ត​សណ្តោង​កន្ទុយ​កុងតឺន័រ​បាន​បើក​ជែង​ជ្រុល​ទៅ​បុក​កិន​ពីក្រោយ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ឪពុក​បាន​រង​របួសស្រាល និង​កូនប្រុស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ ចំណែក​កូនប្រុស​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ចូល​ផ្ទះ ក៏​ត្រូវ​រថយន្ត​សណ្តោង​កន្ទុយ​កុងតឺន័រ​បាន​បើក​ជែង​ជ្រុល​ទៅ​បុក​កិន​ពីក្រោយ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ទល់មុខ​ច្រកចូល វិហារ​យេស៊ូ ផ្លូវជាតិ​លេខ​១ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន អ្នកបើកបរ​ម៉ូតូ​ត្រូវជា​ឪពុក​ឈ្មោះ សាន សុខ​វឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​ទាំង​២​នាក់​ត្រូវជា​កូន​ក្នុង​នោះ​ម្នាក់​ឈ្មោះ វ៉​ន ចាន់​បរ​មី ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជា​សិស្ស បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ វ៉​ន តុលា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​សិស្ស បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្នាក់​នៅផ្ទះ​លេខ ១៥៣ ផ្លូវលំ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ឍ​៣២៤៨ កណ​១​។

ដោយឡែក​រថយន្ត​សណ្តោង​កន្ទុយ​កុងតឺន័រ​ម៉ាក ASIA GRANTO ពណ៌​សលាយ​កាប់​ស្ទាំង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D -៣៧៦៥ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ឪពុក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​កូនប្រុស​២​នាក់​បាន​ចេញពី​ហូប​អី​នៅ​ម្តុំ ភូមិ​តា​ព្រហ្ម ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ ពី​ខេត្ត​ទៅ​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៍បត់​ឆ្វេង​ឆ្លងផ្លូវ​ក្នុង​គោលបំណង​ចូល​ទៅ​ផ្លូវ​ក្នុងភូមិ ស្រប​ពេល​ដែល​ម៉ូតូ​ជន​រង​គ្រោះ​បត់​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​សណ្តោង​កន្ទុយ​កុងតឺន័​មួយ​គ្រឿង បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​បាន​បើក​ជែង​ទៅ​ខាងឆ្វេង​ដៃ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​កិន​កូនប្រុស​ច្បង​ដែល​អង្គុយ​ខាងក្រោយ​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង រីឯ​កូន​ប្អូន​ដែល​ជិះ​កណ្តាល​បាន​រង​របួសធ្ងន់ ចំណែក​ឪពុក​ដែលជាអ្នកបើកបរ​បាន​រង​របួសស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ។

ដោយឡែក ខាង​រថយន្ត​វិញ​នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​រួចយ​ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ