ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង​ប្រាប់​អ្នក​កាង​ពីក្រោយ​ខ្នង​បញ្ហា​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​ដកខ្លួន​ចេញ ជា​បន្ទាន់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេ​ង​បាន​ប្រាប់​ជា​សាធារណ​ថា បញ្ហា​វិវាទ​ដីធ្លី​ដែល​មាន​អ្នកធំ និង​អ្នក​លុយ​ចូល​មក​ធ្វើ​អន្តរាគមន៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​តែ​បញ្ឈប់​នូវ​វប្បធម៌​អន្តរាគមន៍​ជា​បន្ទាន់ និង​ដកខ្លួន​ចេញ​ជា​បន្ទាន់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេ​ង​បាន​ប្រាប់​ជា​សាធារណ​ថា បញ្ហា​វិវាទ​ដីធ្លី​ដែល​មាន​អ្នកធំ និង​អ្នក​លុយ​ចូល​មក​ធ្វើ​អន្តរាគមន៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​តែ​បញ្ឈប់​នូវ​វប្បធម៌​អន្តរាគមន៍​ជា​បន្ទាន់ និង​ដកខ្លួន​ចេញ​ជា​បន្ទាន់ ។ សម្តេច​ថ្លែង​បែប​នេះ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ពិសេស​ការពារ​ដាច់ខាត​នូវ​ដី​រដ្ឋ ព្រោះ​វា​ជា​ផលប្រយោជន៍​ទាំងអស់​គ្នា ។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ ខេត្ត​ព្រះ​សីហ​នុ នា​ពេលកន្លងទៅថ្មីៗនេះ សម្តេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា «​ទាក់ទង និង បញ្ហា​វិវាទ​ដីធ្លី​ដែល​មាន​អ្នកធំ និង​អ្នក​លុយ​ចូល​មក​ធ្វើ​អន្តរាគមន៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​តែ​បញ្ឈប់​នូវ​វប្បធម៌​អន្តរាគមន៍​ជា​បន្ទាន់​ដកខ្លួន​ចេញ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ពិសេស​ការពារ​ដាច់ខាត​នូវ​ដី​រដ្ឋ ព្រោះ​វា​ជា​ផលប្រយោជន៍​រួម​របស់​យើង​ទាំងអស់​គ្នា ម្យ៉ាងទៀត​បញ្ហា​ទំនាស់​ដីធ្លី​ទុក​ឲ្យ​ខេត្ត​ជា​អ្នកធ្វើការ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ត្រូវ​យក​ច្បាប់​មក​អនុវត្ត​ជា​មូលដ្ឋាន ។ ដោយសារ​តែ​កន្លង​មក​មន្ត្រី​មូលដ្ឋាន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ជាន់​លើ​គ្នា បណ្តាល​ឲ្យ​មាន​វិវាទ​កើតឡើង​» ។

បន្ថែម​ពី​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ជា​ច្រើន ពិសេស​សន្តិភាព និង​សុខមាលភាព​សង្គម​ក្នុង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ការ​កៀងគរ​ធនធាន​ទុន​យ៉ាងច្រើន​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​ជា​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ក៏​ប៉ុន្តែ​រាល់​អ្នក​វិនិយោគ​ត្រូវ​តែ​ចូលរួម​គោរព​ច្បាប់​កម្ពុជា ។

សូម​ជម្រាប​ថា កាល​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ​ស្រប​ពេល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ នេះ​បាន​បង្ខំចិត្ត​អនុវត្ត​អភិក្រម​ទី​៥ ចេញ​អនុក្រឹត្យ​ដក​តំណែង​លោក ស្រ៊ុ​ន ស្រ៊​ន់ និង​លោក​ផៃ ប៊ុ​ន​វណ្ណៈ ចេញពី អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ មិនយូរ​ប៉ុន្មាន សម្ដេច​បាន​ឲ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បើក​ការ​ស៊ើបអង្កេត និង​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ