ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ?​ម្ចាស់​បទ​«​អតីត​»​ចេញ​បទ​ថ្មី​អ្វី​ទៀត​…​តោះ​ស្តាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ជា​កូន​ខ្មែរ​កាត់​​ថៃម្នាក់ ​លោក ប៉ាវ ផ្ល​យ ដែល​​ភាគច្រើនបាន​​​​ស្គាល់រូប​​លោកតាម​រយៈ​បទ​​​មួយ​​មាន​ចំណងជើង​ថា «​អតីត» ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​​ពី​សំណាក់​បងប្អូន​យុវ​វ័យ ដោយសា​រ​បទ​ចម្រៀង​អតីត​នោះ​…

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ជា​កូន​ខ្មែរ​កាត់​​ថៃម្នាក់ ​លោក ប៉ាវ ផ្ល​យ ដែល​​ភាគច្រើនបាន​​​​ស្គាល់រូប​​លោក
តាម​រយៈ​បទ​​​មួយ​​មាន​ចំណងជើង​ថា «​អតីត» ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​​ពី​សំណាក់​បងប្អូន​យុវ​វ័យ ដោយសា​រ​បទ​ចម្រៀង​អតីត​នោះ​ ​លោក​ច្រៀង​ជា​ភាសា​ខ្មែរ​លាយ​​ភាសា​ថៃ​​​ចូល​គ្នា ។ ហើយ​ចំពោះ​អត្ថន័យ​​ គឺបាន​បង្កប់​នូវ​​​មនោសញ្ចេតនា​ដ៏រណ្តំចិត្ត ដែល​ធ្វើ​ឱ្យ​​មាន​អ្នក​​​​គាំទ្រ​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​ជាអ្នកគាំទ្រ​រូបលោក ។

​​នៅពេលថ្មីៗទៀត​នេះផងដែរ ​តារាចម្រៀង​លោក​ប៉ាវ ផ្ល​យ ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ទៀត ​​​មាន​ចំណង​​ជើង​ថា «ប៉ាវ​ផ្ល​យ Solo» ដែលជា​បទOriginal Song ហើយរូប​​លោក​ជា​អ្នកនិពន្ធ​ខ្លួនឯង​ផ្ទាល់ទៀតផង ។

សម្រាប់​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ប្លែក និង​គួរឱ្យ​​ចាប់អារម្មណ៍​នេះ គឺ​លោក​ប៉ាវ ផ្ល​យ បាន​បក​ស្រាយ​​ដោយ​មាន​អត្ថន័យ​ដែល​​បាន​​បង្កប់នូវ​​ពាក្យ​ជា​ភាសា​អង់គ្លេស Solo ដែល​មាន​ន័យ​ថា «ជីវិត Single» ជា​ជីវិត​អត់​ខ្វល់​ពី​អ្វី សប្បាយ​រីករាយ​ និង​ជីវិត​ឯករាជ្យ ។

លោក​បាន​បញ្ជាក់ជាមួយកោះសន្តិភាព​ថា បទ​ចម្រៀង​នេះ​ គឺ​លោក​ចង់​បកស្រាយ​​ពី​ចរិត​​ពិត​របស់​​លោក​ផ្ទាល់​ ដោយសារ​ជីវិត​សប្បាយ​រីករាយ​អត់​ខ្វល់​ពី​អ្វី​នេះ​ហើយ ទើប​ពេល​ចុង​ក្រោយ ​​អស់​លុយ​ស៊ី​សៀង ។តោះ​យើង​មកស្តាប់ទាំងអស់គ្នា​ ៖

អត្ថបទសរសេរ ដោយ