ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ​ដែលមហា​ជន​​ចាប់អារម្មណ៍​​​ខ្លាំងបំផុត…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ​ធ្វើ​ឱ្យ​​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយកម្លាំ​ង​​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស​និង​ការពារ​អនីតិជន​ខេត្ត បាន​បង្ក្រាប​ករណី​សញ្ចារ​កម្មសង្គ្រោះ​ស្ត្រី​រង​គ្រោះ​បាន​៦​នាក់ និង​ឃាត់ខ្លួន​មេការ​ម្នាក់ ដែល​កំពុង​ល្បី​ខាងរក​សុ​ី​ជួញដូរ​មនុស្ស​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង…

ខេត្តកណ្តាល ៖ ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ​ធ្វើ​ឱ្យ​​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយកម្លាំ​ង​​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស​និង​ការពារ​អនីតិជន​ខេត្ត បាន​បង្ក្រាប​ករណី​សញ្ចារ​កម្មសង្គ្រោះ​ស្ត្រី​រង​គ្រោះ​បាន​៦​នាក់ និង​ឃាត់ខ្លួន​មេការ​ម្នាក់ ដែល​កំពុង​ល្បី​ខាងរក​សុ​ី​ជួញដូរ​មនុស្ស​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង ​កាលពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​កន្លង​ទៅ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅផ្ទះ​​សំ​​ណាក់​យីហោ​«​សុខ វិសាល​» មា​នទី​តាំងនៅ​ផ្លូវ​លេខ​១១០B ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ជន​​ជា​មេការ​ឈ្មោះ ទូច ចាន់ ភេទ​ប្រុស អាយុ​៣៥ ឈ្មោះ​ហៅ​ក្រៅ ក្រពុំ​ឈូក បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង តា​ខ្មៅ និង​ស្រុក​កំណើត​នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរបាន ស្រុក​កងមាស ខេត្ត​កំពង់ចាម ។

មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និងការពារ​អនីតិជនបាន​ឲ្យ​ដឹង​ថា ដោយ​មាន​សេចក្តី​រាយការណ៍​
ពី​ពលរដ្ឋ​ល្អ​ថា មាន​មេការ​ម្នាក់​បាននាំ​ស្រី​ៗ​ជា​ច្រើន​នាក់​ទៅ​ផ្ទះសំណាក់​ខាងលើ​នោះ លោក រស់ សា​វិ​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ធ្វើការ​ឆែកឆេរ ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដូចដែល​ពលរដ្ឋ​បាន​រាយ​ការណ៍​មែន ។

ពួក​គេ​ជា​ក្រុម​ជួញដូរ​ផ្លូវភេទ​នៅ​ក្នុងផ្ទះ​សំណាក់​នេះ ។ តាម​ការ​សាកសួរ​បាន​ឲ្យ​ដឹង​ថា ការ​ទទួលភ្ញៀវ​ម្តង​៥០​ដុល្លារ ដោយ​ចែក​គ្នា​២៥​ដុល្លារ​ម្នាក់​ជាមួយ​អ្នក​រត់ការ ។ ជនសង្ស័យ​​ជា​មេការ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចំណែក​ស្ត្រី​រង​គ្រោះទាំង​៦​នាក់ ត្រូវ​បាន​នាំ​មក​ការិយាល័យ​ជំនាញ​ខេត្ត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការមេត្រី​អន្តរជាតិ ។

អត្ថបទសរសេរ ដោយ