ជីវិតឪពុកកូនគេទាំង2អ្នកណាសង?
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅចំណុចក្រុម១ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ…
ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅចំណុចក្រុម១ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ…
ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅចំណុចក្រុម១ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ រវាងរថយន្ត និងម៉ូតូបណ្ដាលអោយភាគីខាងម៉ូតូ២នាក់ជាឪពុក និងកូនស្លាប់ ។
ជនរងគ្រោះទី១-ឈ្មោះ ហៀង ហឿន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាឪពុក មានទីលំនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ហឿន ចរិយា ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន អ្នកទាំងពីរបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ។
បើតាមសមត្ថកិច្ចមូលដ្ឋានអះអាងថា ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេចបាត់នៅសល់តែម៉ូតូជនរងគ្រោះនាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំ និងស្រាវជ្រាវបន្តរកភាគីខាងរថយន្តដែលពាក់ព័ន្ធដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ