ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ​…​ផ្តាច់ជីវិត​មនុស្ស​៣​នាក់​នៅ​មុខ​វាំង​យ៉ាង​រន្ធត់ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនបរទេស​ចំនួន២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។ ​ខ​ណៈ​ដែល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ខាងលើ​កំពុង​តែ​ដឹក​ភ្ញៀវ​ដើរ​លេង​ពេល​យប់​មក​ដល់​មុខ​វាំង ហើយ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus RX-330 មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោក​ជាំ​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ទៅ​បុក…

រាជធានីភ្នំពេញ ៖ បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនបរទេស​ចំនួន២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។ ​ខ​ណៈ​ដែល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ខាងលើ​កំពុង​តែ​ដឹក​ភ្ញៀវ​ដើរ​លេង​ពេល​យប់​មក​ដល់​មុខ​វាំង ហើយ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus RX-330 មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោក​ជាំ​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ទៅ​បុក រួម​ទាំង​ម៉ួ​តូ​មួយ​គ្រឿង​ទៀត​អូស​នោះ​ ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចួ​ល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩ នៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៨៤ មុខ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុគេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus RX-330 ពណ៌​ខ្មៅ ពាក់​ផ្លាក​ភ្នំពេញ 2AX-5853 មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​។​

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ស៊េរី​ទំនើបខាងលើ​នោះ​រ៉េ​ចង្កូត​ងាក​មក​ខាងឆ្វេង​ដៃ​ និង​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដែល​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​កំពុង​តែ​បើក​ដឹក​បុរស​ជា​ជនបរទេស​ទាំង២​នាក់​ជា​ភ្ញៀវ​ទេសចរណ៍​ដើរ​លេង​ពេល​យប់​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ ហើយ​បន្ត​ទៅ​បុក​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ផ្លាក​លេខ ប ៣៩៧៦ មួយ​គ្រឿង​ទៀត​អូស​ជា​ច្រើន​ម៉ែត្រ​ផង​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀ​តថា ក្នុង​ពេល​កើតហេតុ​នោះ​បាន​បណ្តាល​ឱ្យ​បុរស​ជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំង២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អ​ធ័​ម​ភ្លាម​ៗ ចំណែកឯ​បុរស​ជា​អ្នក​បើក​ម៉ូ​តួ​រ៉ឺ​ម៉ក​កង់​បី​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ និង​ស្លាប់​ក្រោយ​ពេល​ដែល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជា​បន្តបន្ទាប់ ​។​

ករណី​គ្រោះថ្នាក់​ច​រា​ចេ​ណ៍​នេះ​ដែរ គឺ​បង្ក​ឡើង​ដោយសា​តែ​បុរស​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus RX-330 បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង​ និង​ត្រួ​វ​បាន​ចាប់​ឃាត់ខ្លួន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ