ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​​ធុន​ស្រាល​​ជាង​១ម៉ឺន​​​​ដើម ​ប្រគល់​​ឱ្យ​ស៊ី​ម៉ាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​(​សុ​ី​ម៉ាក់​) បាន​ធ្វើការ​ផ្ទេរ​-​ប្រគល់​អាវុធ​ធុន​ស្រាល​ខូចគុណភាព​ជាង​១​មុ​ឺ​ន​ដើម ដែល​ប្រមូល​បាន​ពី​ជនល្មើស​និង​ពី​ប្រជា ពលរដ្ឋ​កន្លង​មក ដើម្បី​អង្គភាព​ស៊ី​ម៉ាក់​យក​ទៅ​បន្សាប​និង​កម្ទេច​ចោល ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ឃ្លាំង​រក្សា​ទុក​របស់អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ក្នុង​សង្កាត់​ព្រែកប្រា…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​(​សុ​ី​ម៉ាក់​) បាន​ធ្វើការ​ផ្ទេរ​-​ប្រគល់​អាវុធ​ធុន​ស្រាល​ខូចគុណភាព​ជាង​១​មុ​ឺ​ន​ដើម ដែល​ប្រមូល​បាន​ពី​ជនល្មើស​និង​ពី​ប្រជា ពលរដ្ឋ​កន្លង​មក ដើម្បី​អង្គភាព​ស៊ី​ម៉ាក់​យក​ទៅ​បន្សាប​និង​កម្ទេច​ចោល ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ឃ្លាំង​រក្សា​ទុក​របស់អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ មីនា ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការ​រង​នគរបាល​ជាតិ តំណាង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ស៊ី​ម៉ាក់ ។

លោក​ឧត្តមសេនីយ៍ឯក ធា​ម ប៊ុ​ន​សេង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ បានលើក​ឡើង​អំពី​ប្រវត្តិ​នៃ​កិច្ច​ដំណើរការ​ប្រមែ​ប្រមូល​និង​ដកហូត​អាវុធ ហើយ​និង​បាន​ប្រារព្ធ​ពិធី​បំផ្លាញ​អាវុធ​ជា​ផ្លូវការ​ចំនួន​៥៤​លើក សរុប​អាវុធ​ជិត​២២​ម៉ឺន​ដើម ។ លោក ហេង រតនា ថ្លែង​ថា ការ​ខិតខំ​របស់រាជរដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ពី​ការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព កាត់​បន្ថយ​អំពើ​ហិង្សា​ដោយសារ​អាវុ​ធ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​ទទួល​អាវុធ​ខូចគុណភាព​ចំនួន​១១.៩១៥​ដើម ។ សមិទ្ធផល​នេះ​ក៏​បង្ហាញ​យ៉ាង​ច្បាស់​ថែម​ទៀត នូវ​ស្មារតី​នៃ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​ល​ទិ្ធ​ប្រជាធិ​ប​តេ​យ្យ​នៅ​កម្ពុជា​ផង​ដែរ ដោយសារ​ការ​បន្តលុប​បំបាត់​ភាព​ហិង្សា​ដោយ​អាវុធ​នេះ ។

លោក​បន្ថែម​ទៀត​ថា ពី​មុន​កម្ពុជា​ពឹង​បរទេស ដើម្បី​បន្សាប​អាវុធ​បែប​នេះ ក៏​ប៉ុន្តែ​បច្ចុប្បន្ន រាជរដ្ឋាភិ បាល​ អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​បាន ។ក្នុង​នាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក សេក ភូមី បាន​ថ្លែងអំណរ​គុណ​លោក​អគ្គ​នាយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​បាន​យក ចិត្តទុកដាក់ ក្នុង​ការ​អនុវត្ត​តាម​កិច្ចសន្យា ទទួលយក​សំណើ ក្នុង​ការ​កម្ទេច​ចោល​អាវុធ​ខូចគុណភាព​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ លោក​សង្ឃឹមថា ភាគី​ទាំង​២​នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​កាន់តែ​សម្រេច​ច្រើន​បន្ថែម​ទៀត តាម​ស្មារតី​អនុស្សរណៈ​យោគយល់​គ្នា ។ ពិសេស នា​ពេល​ខាង​មុខ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​និង​ស៊ីម៉ាក់ នឹង​អាច​រៀបចំ​នូវ​ការ​ប្រគល់​-​ទទួល​អាវុធយុទ្ធ​ភ័​ណ្ឌ​ខូចគុណភាព​មួយ​ចំនួន​ទៀត ដែល​បច្ចុប្បន្ន​កំពុង​ស្តុក​ទុក​នៅ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ប្រគល់​ឲ្យ​អង្គភាព​សុ​ី​ម៉ាក់ តាម​តំបន់​យក​ទៅ​កម្ទេច​ចោល តាម​បែប​បច្ចេក ទេស តាម​ពេលវេលា​សម​ស្រប​ណាមួយ ។

លោក ហេង រតនា បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ជាង​២៧​ឆ្នាំ កម្ពុជា​បាន​រុករក​កម្ទេច​ចោល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ គ្រាប់​មីន ជាង ២,៧​លាន​គ្រាប់ ក្នុង​នោះ​ក៏​មាន​គ្រាប់​អាវុធ​ធុន​ស្រាល​ប្រមាណ​ជិត​១០០​តោន ។ ផ្អែក​តាម​ស្មារតី​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អង្គភាព​ស៊ី​ម៉ាក់ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្ថាប័ន​ទាំង​ពីរ​នឹង​បន្ត​រួម​សហការ​គ្នា​កាន់តែស្អិតរ​មួ​ត ក្នុង​ប្រតិបត្តិការ​កាត់​បន្ថយ​គ្រោះថ្នាក់ដោយសារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​តាម​សហគមន៍ ផ្តល់​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។ ជា​ពិសេស ដើម្បី​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​នគរបាល​ជាតិ​នូវ​ជំនាញ​កម្ទេច​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​(EOD) ដែល​ជា​កម្លាំង
ស្នូល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​លើ​ករណី EOD នៅ​តាម​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ