ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Metfone បាន​នាំ​យក​នូវ​ដំណោះស្រាយ​​ការ​បម្រែបម្រួល​ផ្នែក​ឌី​ជី​ថ​ល​…

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ ​កុម្ភៈ លោកត្រាំ អុីវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (MPTC)…

​រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ ​កុម្ភៈ លោកត្រាំ អុីវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (MPTC) បាន​អញ្ជើញ​ទស្សនាការ​តាំង​ពិ​ព័រ​ណ៌​របស់ Metfone នៅ MW​C2019 ។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ លោករដ្ឋមន្ត្រីបាន​បង្ហាញ​នូវ​គោលបំណង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ Metfone ដើម្បី​ផ្គត់ផ្គង់​នូវ​សេវាកម្ម ICT ក្នុង​តំបន់​មូ​យ​ចំនួននៅ​តាម​សាលារៀន​ ។ លោក​រដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់​ថា «​ការ​អប់រំ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជាមូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៅ​កម្ពុជា» បច្ចុប្បន្ន​ មាន​សាលារៀនចំនួន​៥០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​មាន​តែ ៧០​សាលារៀន​តែ​ប៉ុណ្ណោះ​ដែល​មាន​អុីនធើរណេត​​ប្រើប្រាស់​ ។

លោក​​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា Metfone និង​ចូលរួម​ក្នុង​គម្រោង​​នេះ ​ដើម្បី​ផ្ត​ត់​ផ្គង់​នូវ​សេវា​អុីនធើរណេត​ និង​កុំព្យូទ័រ​ទៅ​កាន់​សាលារៀន​ ។ លោក​រដ្ឋមន្ត្រីបាន​បន្ថែម​ផង​ដែរ​ថា Metfone គួរតែ​ពិចារណា​ ក្នុង​ការ​ផ្គត់ផ្គង់​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍ សំរាប់​គំរោង​សុខភាព​សាធារណៈ និង​ផ្តល់​ប្រព័ន្ធ Wi-Fi ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​ក្រុង​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

សំរាប់ Metfone អគ្គនាយក​គ្រប់គ្រង​ទូទៅ​របស់​វៀត​ធែ​ល​នៅ​កម្ពុជា លោក Pham Dinh Chuong បាន​មាន​ប្រសាសន៍​ថា Metfone ជា​និច្ចកាល​បាន​ត្រៀម​ខ្លូ​ន​រួចរាល់ សំរាប់​ចូលរួម​នៅ​ក្នុង​គំរោង ហើយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នឹង​ដាក់​កិច្ចការ​ទាំងអស់​នេះ​ចូល​ក្នុង​គំរោង​ស្រាវជ្រាវ​និង​អភិ​វឌ្ឍន៍​។ លោក​បាន​បន្ថែម​ផង​ដែរ​ថា ជា​មូ​យ​នឹង​សេវា​គ្របដណ្តប់​ទូ​ទាំង​តំបន់​រាជធានី និង​ខេត្ត ប្រជាជន​ទាំងអស់​ទ​ទូល​បាន​នូវ​អត្ថប្រយោជន៍​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន​វៀត​ធែ​ល ដូច​ជា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​តខ្សែ​កាប​អុ​ប​ទិច​(Fiber Optic Cable) Electronic Wallets ប្រព័ន្ធ​ទូរ​គម​នា​គម​ន៏​ដ៍ទៃ​ទៀត នឹង​សេវាកម្ម ICT​ដែល​មានគុណ​ភាពល្អ ជាមួយ​តំលៃ​សមរម្យ​។

ប្រព័ន្ធ​សន្តិសុខ និង​សេវាកម្ម​ទូរគមនាគមន៍​ដទៃ​ទៀត​ របស់ Metfone ត្រូវ​បាន​បង្កើត​ឡើង​លើ​មូលដ្ឋាន​បច្ចេកវិទ្យា​ទំនើប ដូច​ទៅ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ Metfone ទើបតែ​ប្រារព្ធ​ខួប​១០​ឆ្នាំ នៃ​ការ​ចាប់​ផ្តើម​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា​។ ទោះ​ប្រឈម​នឹង​គូប្រកួត​ប្រជែង​ចំនួន​៧ ក៏Metfone នៅ​តែ​អាច​ឈរឈ្មោះ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លេខ​១ ​នៅ​កម្ពុជា​ផង​ដែរ​ ។ រហូត​មក​ទល់​ពេល​នេះ Metfone មាន​អតិថិជន​ប្រើប្រាស់​ប្រមាណ៩​លាន​នាក់ អ្នក​ប្រើប្រាស់ Fixed Broadband ១០​មឺ​ុ​ន​នាក់ ហើយក៍​នៅ​តែ​អាច​រក្សា​បានជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លេខ​១ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​។

មិនតែប៉ុណ្ណោះ វត្តមាន​របស់ Metfone ក៏បាន​រួមចំណែក​ធ្វើ​អោយ​តារាង​តំលៃ​របស់​ប្រព័ន្ធ​ទូរគមនាគមន៍​ធ្លាក់​ថ្លៃ​ជា​មធ្យម​ពី ២​ទៅ​៤​ដង​ផង​ដែរ ហើយ​អត្រា​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​បាន​កើនឡើង​ពី ២​ទៅ​១០​ដង (​ទូរស័ព្ទ​ចល័ត​បាន​កើន​ពី ២៩% ទៅ​៨០% និង Fixed Broadband បាន​កើន​ពី ២% ទៅ​១៥%)​។ ក្នុង​ឆ្នាំ​២០១៦ Metfone ទទួល​បាន​នូវ​រហ័ស​នាម​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៍​ឆ្នើម​បំផុត​របស់​ពិភពលោក​នៅ​កម្ពុជា ដែល​បាន​ជ្រើសរើស​ដោយ Brand Finance ជា​អ្នក​ប្រឹក្សា​ឈានមុខ​គេ​ផ្នែក​យុទ្ធសាស្ត្រ និង​វាយតំលៃ​លើ​ស្លាក​សញ្ញា ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។

អត្ថបទសរសេរ ដោយ