ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ចូលរួម​កិច្ចប្រជុំ​រវាងត្រាំ​ និង​គីម ត្រូវ​បាន​ទទួល​ដិត​ដល់

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អ្នក​សារព័ត៌មាន​បរទេស​និង​ក្នុងស្រុក ដែល​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក្នុង​ទីក្រុង​ហាណូយ​ក្នុង​កំឡុង​កិច្ចប្រជុំ​រវាង​ប្រទេស​កូរ៉េ​ខាងជើង និង​សហរដ្ឋអាមេរិក នឹង​ទទួល​បាន​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ក្នុងស្រុក និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ដោយ​មិន​គិតថ្លៃ។ សារព័ត៌មាន Viet Nam…

ទីក្រុង​ហាណូយ ៖ អ្នក​សារព័ត៌មាន​បរទេស​និង​ក្នុងស្រុក ដែល​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក្នុង​ទីក្រុង​ហាណូយ​ក្នុង​កំឡុង​កិច្ចប្រជុំ​រវាង​ប្រទេស​កូរ៉េ​ខាងជើង និង​សហរដ្ឋអាមេរិក នឹង​ទទួល​បាន​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ក្នុងស្រុក និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ដោយ​មិន​គិតថ្លៃ។

សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ម្សិលមិញ​ថា អំណោយ​ដ៏​ពិសេស​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​Vietnam Airlines និង​Vinpearl ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋបាល​វិស័យ​ទេសចរណ៍​វៀតណាម​(VNAT)​របស់​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម ។

អ្នក​សារព័ត៌មាន​អាច​ជ្រើសរើស​រវាង​កញ្ចប់​សំបុត្រ​យន្តហោះ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ ឬ​ការ​ស្នាក់​នៅ Resort លំដាប់​ផ្កាយ​ប្រាំ​ណាមួយ​របស់ Vinpearl ដូច​ជា Vinpearl Resport and Golf Nam Hoi An, Vinoeark Resort and Golf Phu Quoc ឬ Vinpearl Resport and Spa Nha Trang ជាដើម ។

អ្នក​សារព័ត៌មាន​ដែល​មាន​កាត​សារព័ត៌មាន​របស់​ក្រសួងការបរទេស អាច​ចុះ​ឈ្មោះ​ទទួល​បាន​កញ្ចប់​អំណោយ​មួយ​នៅ​តូប​VNAT នៅ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​អន្តរជាតិ ។ កិច្ច​សហប្រតិបត្តិការ​រវាង Vietnam Airlines, Vinpearl និង​VNAT នេះ​មាន​គោលដៅ​លើក​ស្ទួយ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ដំណើរការ​សហ​មា​ហរ​ន្ត​កម្ម​របស់​វៀតណាម ។

ដោយ​អញ្ជើញ​អ្នកតំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ក្នុង​ប្រទេស​វៀតណាម VNAT គិត​ថា សកម្មភាព​នេះ​នឹង​ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​ប្រទេស​ឲ្យ​មនុស្ស​ស្គាល់​កាន់តែ​ច្រើន ។

យោង​តាម​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ប្រមាណ​៣​ពាន់​ន​នាក់​ដែល​តំណាង​ភ្នាក់ងារ​សារព័ត៌មាន​ច្រើន​ជាង​២០០​កន្លែង​ទៅ​ទៀត​មក​ពី​ប្រទេស​ចំនួន​៤០​បាន​ធ្វើ​ដំណើរ​មក​ផ្សព្វផ្សាយ​ពី​កិច្ចប្រជុំ​រវាង​កូរ៉េ​ខាងជើង និង​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​ហាណូយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ