ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ជំរុញ​ឱ្យ​មានការ​សិក្សា​ពី​វិធាន​ក្រោម CPTPP

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ក្រុមហ៊ុន​វៀតណាម​ត្រូវ​តែ​ដឹង​ពី​វិធី​ទាញ​អត្ថប្រយោជន៍ និង​ជៀសវាង​ឥទ្ធិពល​អវិជ្ជមាន​នៃ​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ។ លោក Pham Binh…

ទីក្រុង​ហូ​ជី​មិ​ញ ៖ ក្រុមហ៊ុន​វៀតណាម​ត្រូវ​តែ​ដឹង​ពី​វិធី​ទាញ​អត្ថប្រយោជន៍ និង​ជៀសវាង​ឥទ្ធិពល​អវិជ្ជមាន​នៃ​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ។ លោក Pham Binh An ប្រធាន​មជ្ឈមណ្ឌល​សមាហរណកម្ម​អន្តរជាតិ​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក​ថា ៖« ប័ណ្ណ​បញ្ជាក់​ពី​ប្រភព​ដើម​(C/O)​គឺ​សំខាន់​ណាស់​សម្រាប់​ទទួល​បាន​ប្រយោជន៍​ពន្ធ​ពី​សមាជិក​CPTPP ហើយ C/O សម្រាប់​CPTPP មាន​ភាព​ស្មុគស្មាញ និង​ខុស​ប្លែក​ពី​អ្វី​ដែល​វៀតណាម​ធ្លាប់តែ​ធ្វើ​ពី​មុន​មក »​។

លោកស្រី Trinh Thi Thu Hien ប្រធាន​អនុ​នាយកដ្ឋាន​ប័ណ្ណ​បញ្ជាក់​ប្រភព​ដើម​ផលិតផល​ក្រោម​នាយកដ្ឋាន​នាំ​ចេញ និង​នាំ​ចូល​របស់​ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា ៖« វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​វៀតណាម​ក្នុង​ការ​ពង្រីក​ទីផ្សារ​និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ខ្សែ​សង្វា​ក់​ផលិតកម្ម​បន្ថែម​ប្រសិនបើ​ពួក​គេ​ជួបនឹង​លក្ខខណ្ឌ​ក្រោម​វិធាន C/O »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា CPTPP មានការ​អនុគ្រោះ​ពន្ធ​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម​និង​ជំរុញ​ដល់​សមាជិក​ក្នុង​CPTPP​ឲ្យ​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត ។ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា វិធាន​ថ្មី​ក្រោម CPTPP អនុញ្ញាត​ឲ្យ​ក្រុមហ៊ុននាំចេញ​ចេញ​ប័ណ្ណ​បញ្ជាក់​ប្រភព​ខ្លួនឯង​ដោយ​យោង​តាម​ព​ត៌​មាន​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​។

លោក An ក៏​បាន​បន្ថែម​ថា ៖« ប្រសិនបើ​ក្រុមហ៊ុន​វៀតណាម​ត្រៀមខ្លួន​ចំណាយ​ពេលវេលា​ក្នុង​ការ​សិក្សា និង​រៀបចំ​សម្រាប់​ការ​ចេញ​ប័ណ្ណ​បញ្ជាក់​ប្រភព​ខ្លួនឯង​នោះ ពួក​គេ​អាច​ទាញ​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ចំណេញ​ពេលវេលា និង​ការ​ចំណាយ​ជាដើម »​។ « ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មិន​ធ្វើ​តាម​សេចក្តីណែនាំ​ឲ្យ​បាន​ហ្មត់ចត់​ទេ​នោះ ផលិតផល​របស់​ពួក​គេ​អាច​នឹង​ជួប​ពន្ធ​ខ្ពស់ ឬ​ត្រូវ​បាន​បញ្ជូន​មក​វិញ និង​ហាម​មិន​ឲ្យ​នាំ​ចេញ​ថែម​ទៀត »​។

យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា CPTPP ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​វៀតណាម ដោយ​មាន​វិស័យ​សម្លៀក​បំពាក់ ស្បែកជើង និង​អាហារ​និង​ភេសជ្ជៈ​ដែល​ជា​វិស័យ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ ព្រោះ​ការ​នាំ​ចេញ​ផលិតផល​ទាំងនេះ​នឹង​មិន​ត្រូវ​មានការ​បង់ពន្ធ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ