ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ខ្ទេច​បែប​នេះ ចុះ​មនុស្ស​វិញ​បែប​ណា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុលទៅ​បុក​តូប​លក់​អីវ៉ាន់​របស់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ក្រឡាប់​រថយន្ត បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួសស្រាល រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមីនា…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុលទៅ​បុក​តូប​លក់​អីវ៉ាន់​របស់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ក្រឡាប់​រថយន្ត បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួសស្រាល រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេ​១៩៩-២០០ ស្ថិត​នៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៤​នាក់​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត ២B-៥០០៧ បើកបរ​ដោយ​ឈ្មោះ ឆឹង ពៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត បាន​រង​របួសស្រាល ។ ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​រួម​មាន ១-​ឈ្មោះ ជួន រៀន ភេទ​ប្រុស បាន​រង​របួសស្រាល ២-​ឈ្មោះ គិត ភក្ដី ភេទ​ប្រុស បាន​រង​របួសស្រាល និង​៣-​ឈ្មោះ រដ្ឋ វី​រៈ ភេទ​ប្រុស បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ឃុំ​បិត​ត្រាំ​ង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ