ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​លាយ​បេតុង​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​ស្របគ្នា​ទៅ​ដល់​ទាក់​ដៃចង្កូត បណ្ដាល​ឲ្យ​គាត់​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​លាយ​បេតុង​១​គ្រឿង​ដែល​កំពុង​បើកបរ​ស្របគ្នា​ដែរ ហើយ​ត្រូវ​បាន​រថយន្ត​កិន បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ល្ងាច…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​ស្របគ្នា​ទៅ​ដល់​ទាក់​ដៃចង្កូត បណ្ដាល​ឲ្យ​គាត់​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​លាយ​បេតុង​១​គ្រឿង​ដែល​កំពុង​បើកបរ​ស្របគ្នា​ដែរ ហើយ​ត្រូវ​បាន​រថយន្ត​កិន បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​តែ​ម្ដង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​វោ​ម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ សេង សុខ​សានូ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦០​អា​អឺ​០ ផ្លូវ​លេខ​១១៨ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា PCX ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GJ-8757 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា ZOOMER-X មិន​ចាំ​ស្លាក​លេខ​បើកបរ​ដោយ​យុវជន​ម្នាក់​បោះពួយ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បាន​កៀរ​ដៃចង្កូត​ម៉ូតូ​គាត់​បណ្ដាល​ឲ្យ​ដួល ។

ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9421 ដែល​ជា​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទីក បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​កិន បណ្ដាល​ឲ្យ​ស្ត្រី​រូប​នេះ​បែក​ទាំង​មួក​សុវត្ថិភាព និង​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បាន​ឈប់​នៅ​ក្បែរ​នោះ​ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ និង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ដេញ​ឃាត់ខ្លួន​បាន​រួច​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ រង់ចាំ​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ