ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ល្បែង​ពេក​ទើប​បែកគំនិត​បោកប្រាស់​គេ​បែប​នេះ ចុង​ក្រោយ​ទើប​ដឹងខ្លួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​ករណី​ឆបោក​ម្នាក់​ត្រូវ​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ កុម្ភៈ​នេះ នៅ​មាត់ច្រក​ទ្វារ​ខាងលើ​បន្ទាប់​ពី​មាន​ពលករ​ខ្មែរ​ចំនួន​២​នាក់​បាន​រាយការណ៍​ថា ជន​រូប​នេះ​ឆបោក​ប្រាក់​ពួក​គេ ។ ជនសង្ស័យ​ឈ្មោះ ជឹ​ង…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​ករណី​ឆបោក​ម្នាក់​ត្រូវ​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ កុម្ភៈ​នេះ នៅ​មាត់ច្រក​ទ្វារ​ខាងលើ​បន្ទាប់​ពី​មាន​ពលករ​ខ្មែរ​ចំនួន​២​នាក់​បាន​រាយការណ៍​ថា ជន​រូប​នេះ​ឆបោក​ប្រាក់​ពួក​គេ ។

ជនសង្ស័យ​ឈ្មោះ ជឹ​ង សុខ​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ។ មុន​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​ពលករ​២​នាក់ ម្នាក់​ឈ្មោះ ខុ​ម ឡុ​ញ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ឈ្មោះ ហេង ជីវ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ថា ឆបោក​ពួក​គេ ។

ជន​រង​គ្រោះ​ទី​១​ត្រូវ​ជនសង្ស័យ​បោក​យក​អស់ប្រាក់​៦០០​បាត​ថា គេ​អាច​នាំ​ឆ្លង​ដែន​ទៅ​ថៃ​បាន បើ​ទោះជា​គ្មាន​ឯកសារ​ឆ្លង​ដែន​ក៏​ដោយ ។ ដោយឡែក​ជន​រង​គ្រោះ​ទី​២​ប្រាប់​ថា ខ្លួន​មាន​បណ្ណ​ឆ្លង​ដែន Border Pass ត្រឹមត្រូវ​តែ​ជាប់​មេដៃ (​ឆ្លង​មក​ពី​ថៃ​មិន​បាន​ប្រថាប់ត្រា​បិទ​) ត្រូវ​ជនសង្ស័យ​បោក​ថា គេ​អាច​ទាក់ទង​បើក​បាន​វិញ ដោយ​យក​ប្រាក់​អស់​២០០០​បាត ។ ជន​រង​គ្រោះ​ទាំង​២​នាក់ អះអាង​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ទទួល​ប្រាក់​ជនសង្ស័យ​គេចខ្លួន​បាត់​ហើយ​ពេល​ទាក់ទង​សួរនាំ​មិន​លើក​ទូរស័ព្ទ​ថែម​ទៀត លុះ​នាំ​គ្នា​តាម​រក​ក៏​ឃើញ​កំពុង​ដើរ ទើប​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ហៅ​សួរនាំ​តែ​ម្តង ។

ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទទួលស្គាល់​ថា គេ​បាន​ឆបោក​ប្រាក់​ពី​ពលករ​ទាំង​២​នាក់​ពិតប្រាកដ​មែន ហើយ​បាន​ព្យាយាម​សុំ​អង្វរ​ពលករ​រង​គ្រោះ​កុំ​ប្តឹង និង​ធានា​ថា និង​ឲ្យ​ប្រពន្ធ​យក​ប្រាក់​សង​វិញ ។ ពេល​សាកសួរ​ជនសង្ស័យ​ប្រាប់​កោះសន្តិភាព​ថា គេ​ធ្លាប់​ឆបោក​ពលករ​ជា​ច្រើន​ដង​ហើយ តែ​ទើប​ភ្លាត់ស្នៀត​ជា​លើក​ទី​១​ចូល​ប៉ុស្តិ៍​នគរបាល ។ អ្វី​ដែល​សឿង​បឿ​ង​នោះ​ជនសង្ស័យ​ឆ្លើយ​យ៉ាង​ខ្លី​ថា ដោយសារ​ចាញ់ល្បែង​បាញ់​ត្រី​ក្នុង​កាស៊ីណូ ទើប​បែកគំនិត​ធ្វើ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ