ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សម្រេច​ដក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ពីរ​រូប​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្រេច​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ពីរ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥ គឺ​ការ​វះកាត់​ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ពីរ​រូប​ចេញពី​តំណែង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្រេច​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ពីរ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥ គឺ​ការ​វះកាត់​ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ពីរ​រូប​ចេញពី​តំណែង ។ ខ្ញុំ​ត្រូវ​តែ​យក​គ្រាប់​គ្រួ​ស និង​ខ្សាច់​ចេញពី​ស្បែកជើង​ទើប​អាច​ដើរទៅ​មុខ​ទៀត​បាន​» ។

សម្តេច​បាន​បន្ថែម​ថា​«​ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី ខិលខូច​ទៀត​ទេ​ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួក​គេ​ច្រើន​ហើយ ។ ដល់​ពេល​នេះ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏​ត្រូវ​វាយ កណ្តុរ​ក៏​ត្រូវ​វាយ រុយ​ក៏​ត្រូវ​វាយ អោយ​តែ​បំពាន​លើ​ផល់​ប្រយោជន៍​ប្រជាជន​» ។

លោកស្រ៊ុន ស្រ៊ន់

យោង​តាម​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ​បាន​បាន​ឲ្យ​ដឹង​ថា អភិបាល​ចំនួន​ពីរ​រូប​គឺ​លោក​ស្រ៊ុ​ន ស្រ៊​ន់ ឋានន្តរសក្តិ​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​៣ និង​លោក​ផៃ ប៊ុ​ន​វណ្ណៈ ឋានន្តរសក្តិ​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​៥ ៕


លោកផៃ ប៊ុនវណ្ណៈ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ