ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន GGear ជួបជុំ​ដៃគូ​ចែកចាយ​របស់​ខ្លួន បង្កើន​ការ​លក់​បន្ថែម

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន GGear ដែល​ជា​អ្នក​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​គ្រឿង​អេ​ឡិច​ត្រូ​និក ម៉ាក LG នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី​ជួបជុំ​តំណាង​ចែកចាយ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន GGear ដែល​ជា​អ្នក​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​គ្រឿង​អេ​ឡិច​ត្រូ​និក ម៉ាក LG នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី​ជួបជុំ​តំណាង​ចែកចាយ​របស់​ខ្លួន កាលពី​រាត្រី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ ក្នុង​គោលបំណង​បង្កើន​ការ​ចែកចាយ​ផលិតផល LG អោយ​បាន​កាន់តែ​ច្រើន នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ស្រប​ពេល​តម្រូវការ​គ្រឿង​អេ​ឡិច​ត្រូ​និក កាន់តែ​កើនឡើង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ។

លោក ហ៊ ហាប់ អគ្គនាយករង​ក្រុមហ៊ុន GGear Electronic បានអោយ​ដឹង​ថា ការ​ជួបជុំ​លើក​នេះ មិន​មាន​ប្រកាស​លក់ ឬ​សម្ពោធ​ផលិតផល​ថ្មី​នោះ​ទេ តែ​ជា​ការ​ជួបជុំ​ដើម្បី​អោយ​បង្កើន​ភាព​ជា​ដៃគូ​ជាមួយ​គ្នា និង​ជា​ការ​អបអរ​ដែល​តំណាង​ចែកចាយ​របស់ LG បាន​ខិតខំ​ពង្រីក​ការ​លក់​របស់​ខ្លួន ដែល​ធ្វើ​អោយ​ផលិតផល​អេ​ឡិច​ត្រូ​និករ​បស់ LG មាន​វត្ត​មាននៅ​លើ​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន ។

លោក​បន្ត​ថា ក្រុមហ៊ុន GGear មាន​បុគ្គលិក​គ្រប់គ្រាន់ ក្នុង​ការ​ជួយ​ប្រឹក្សា និង​រង់ចាំ​ជួយ​ដៃគូ​ចែកចាយ​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ដែល​ជួប​ប្រទះ ក្នុង​នោះ​ក្រុមហ៊ុន​មាន​អ្នកជំនាញ​ទីផ្សារ មាន​ជាង​ជំនាញ​ៗ ទៅ​លើ​គ្រប់​ផលិតផល​នីមួយ​ៗ ដូច្នេះ​បើសិនជា​ដៃគូ​មាន​បញ្ហា​ណាមួយ​ចំពោះ​អតិថិជន អាច​ទាក់ទង​មក​កាន់​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ភ្លាម​ៗ ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន GGear Electronic បានអោយ​ដឹង​ថា ក្រុមហ៊ុន GGear ទទួល​បាន​កេរ្តិ៍ឈ្មោះ​រហូត​មក​សព្វ​ថ្ងៃនេះ ដោយសារ​តែ​មាន​ដៃគូ​ចែកចាយ​របស់​យើង​ដ៏​ល្អ និង​ខិតខំ​លក់ និង​ចែកចាយ​ផលិតផល​ដែល​មានគុណ​ភាព​ដល់​អតិថិជន​ទូ​ទាំង​ប្រទេស​កម្ពុជា ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅ​មាន​បញ្ហា​មួយ​ចំនួន​ប្រឈម​ដដែល ដោយសារ​មាន​អ្នក​រកស៊ី​មិន​ស្មោះត្រង់ និង​បន្ត​នាំ​ចូល​ផលិតផល​គេចពន្ធ​ពី​ប្រទេស​ជិតខាង ជា​ពិសេស​ពី​ប្រទេស​ថៃ ដែល​ធ្វើ​អោយ​ការ​ប្រកួតប្រជែង​តម្លៃ មាន​ភាព​មិន​ស្មើគ្នា ។

លោក​ឧកញ៉ា​បន្ត​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ក៏​នឹង​មាន​យុទ្ធសាស្ត្រ​ថ្មី​ៗ សម្រាប់​ដៃគូ​ចែកចាយ ព្រមទាំង​មានការ​លើកទឹកចិត្ត​ជា​ច្រើន​ទៀត ដើម្បី​ជំរុញ​ដល់​ការ​លក់​ផលិតផល LG នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​កំណើន​ច្រើន​ឡើង​ស្រប​ពេល​តម្រូវការ​ក៏​កាន់តែ​ច្រើន ជាក់ស្ដែង​កំណើន​លំនៅ​ឋាន អគារ​ខុន​ដូ អា​ផាត់​មិន សណ្ឋាគារ​ជាដើម ដែល​សុទ្ធសឹងតែ​ជា​គោលដៅ​ក្នុង​ការ​លក់​របស់​យើង ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ