ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយដឹងថាស្លា.ប់…ភាគីម្ខាង​សុខ​ចិត្ត​រត់​ចោល​​ឡាន​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ​ដោយសារ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ពេល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា នៅ​វេលា​ម៉ោង១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៨​ កុម្ភៈ ស្ថិតលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិជំនីក ឃំ​ុ​អន្លង់​វិល…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ​ដោយសារ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ពេល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា នៅ​វេលា​ម៉ោង១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៨​ កុម្ភៈ ស្ថិតលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិជំនីក ឃំ​ុ​អន្លង់​វិល ស្រុក​សង្កែ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​ហុង អង់ ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោងប្ញស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ស្លាក​លេខបាត់ដំបង 1GX-7915​។ ដោយឡែក​ រថយន្ត​ម៉ាក​កាម​រី ពាក់​ស្លាក​លេខ កំពង់​ស្ពឹ 2A-1033 តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន ក្រោយ​កើតហេតុ​ ។

បើ​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​​​ថា ករណី​គ្រោះថ្នាក់​នេះ​ បង្ក​ឡើង​ដោយ​ភាគី​ជិះ​ម៉ូតូ ដែល​ធ្វើ​ដំណើ​មិន​ប្រកាន់​ស្តាំ ទើបត្រូវ​បុក​ជាមួយ​រថយន្ត​ពេល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់ ។ រីឯ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​ចោល​រថយន្ត​បាត់​ទាំង​យប់​។ ទោះ​យ៉ាងណា​ពេល​នេះ មន្ត្រី​ចរាចរណ៍​បាន​ចុះ​វាស់វែង​និង​បាន​នាំ​យក​រថយន្ត​ និង​ម៉ូតូ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ