ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​ផ្អើល​ក្រុង​តា​ខ្មៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​មួយ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​ប្រមាណ​៥០%​ក្រោយមក​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​សង្គ្រោះ​ទាន់​ពេល និង​សង្ស័យ​បណ្តាល​មក​ពី​កំទេច​ភ្លើង​ហើរ​ពី​ទីលាន​ចាក់សំរាម​ដែលនៅ​ក្បែរ​នោះ​ទើប​បណ្តាល​ឱ្យ​ឆេះ ។ លោក​វរសេនីយ៍ឯក អុល ប៊ុ​ណ្ណា ស្នងការ​រង​ទទួល​ផែន​បង្ការ​ពន្លត់អគ្គីភ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា…

ខេត្តកណ្តាល ៖ ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​មួយ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​ប្រមាណ​៥០%​ក្រោយមក​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​សង្គ្រោះ​ទាន់​ពេល និង​សង្ស័យ​បណ្តាល​មក​ពី​កំទេច​ភ្លើង​ហើរ​ពី​ទីលាន​ចាក់សំរាម​ដែលនៅ​ក្បែរ​នោះ​ទើប​បណ្តាល​ឱ្យ​ឆេះ ។

លោក​វរសេនីយ៍ឯក អុល ប៊ុ​ណ្ណា ស្នងការ​រង​ទទួល​ផែន​បង្ការ​ពន្លត់អគ្គីភ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា អគ្គី​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​​សំណង់​ខាងលើ​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៩ ស្ថិត​នៅ​ទីតាំង​ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​មួយ ក្នុងភូមិ​ព្រែក​ហូរ​ខាងកើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ម្ចាស់​ឈ្មោះ គង់​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចេញ​បញ្ជា​ឱ្យ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ហើយ​បន្ទាប់​ពី​កម្លាំង​របស់​លោក​ខិតខំ​ប្រឹងប្រែង​អន្តរាគមន៍ ដោយ​ប្រើ​ពេល​អស់​ប្រមាណ​ជាង​១​ម៉ោង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។

ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​សម្ភារ​សំណង់​ខា​លើ​នេះ បណ្តាល​ឱ្យ​ឆេះ​ក្តារ​កុង​ប្លា​កេ និង​ស័ង្កសី​ចាស់​ៗ រួម​ជាមួយ​សម្ភារៈ​ផ្សេង​ៗ​ទៀត​អស់​មួយ​ចំនួន ដែល​មិន​ទាន់​អាច​សរុប​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ បើ​តាម​ការ​សន្និដ្ឋាន គឺ​អាច​បណ្តាល​មក​ពី​គេ​ដុត​សំរាម​នៅ​ក្បែរ​ឃ្លាំង​ស្តុក​សម្ភារ​ៈ​សំណង់ ហើយ​ហើរ​កំទេច​ភ្លើង​ពី​ទីលាន​ចាក់សំរាម​នោះ​ទើប​បណ្តាល​ឱ្យ​ឆេះ ។ បើ​ទោះបីជា​ភ្លើង​បាន​រលត់​ទៅវិញ​ក៏​ដោយ ក៏​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ដក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​មក​ដែរ ព្រោះតែ​ខ្យល់​នៅ​តែ​បក់​ខ្លាំង​ខ្លាចក្រែង​កំទេច​ភ្លើង​ហើរ​មក​លើ​ឆេះ​ម្តងទៀត ។

លោកស្នងការ​រង​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែរ​ថា សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាំងអស់​គ្នា ព្រោះតែ​ខែ​នេះ​ជា​រដូវក្តៅ និង​មិន​ត្រូវ​ដុត​សំរាម​ផ្តេសផ្តាស​នោះ​ទេ ព្រោះ​វា អាច​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ ដែល​នាំ​ឱ្យ​ខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ ហើ យ​ជួនកាល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ថែម​ទៀត​ផង​។

ចំណែកឯ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​ប្រាប់​ថា ទីតាំង​ចាក់សំរាម​នេះ គឺ​តែង​តែ​ដុត​សំរាម​ជា​រៀងរាល់ថ្ងៃ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ណាស់ ហើយ​ពួកគាត់​ក៏​​សំណូមព​រ​​ជួយ​អន្តរាគមន៍​ផង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ