ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ៗ​ដួល​សន្លប់​បន្តបន្ទាប់​ ម្នាក់​ៗ​អះអាង​ថា ឃើញ​…​ខ្មោច​!!!

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានរឿង​រ៉ាវ​មួយ​បាន​កើតឡើង​គួរ​ឱ្យ​ចម្លែក ខណៈ​សិស្សសាលា​អនុ​វិទ្យាល័យ ហ៊ុន សែន​ទួល​តា​សេក ១០​នាក់​ស្រី​ៗ​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយ​អះអាង​ថា ពួក​គេ​បានឃើញ​ខ្មោចលង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានរឿង​រ៉ាវ​មួយ​បាន​កើតឡើង​គួរ​ឱ្យ​ចម្លែក ខណៈ​សិស្សសាលា​អនុ​វិទ្យាល័យ ហ៊ុន សែន​ទួល​តា​សេក ១០​នាក់​ស្រី​ៗ​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយ​អះអាង​ថា ពួក​គេ​បានឃើញ​ខ្មោចលង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ទួល​តា​សេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

យោង​តាម​ការ​អះអាង​របស់​សិស្សសាលា​អនុ​វិទ្យាល័យ​ទាំង​១០​នាក់ បាន​និយាយ​ដូច​ៗ​គ្នា​ថា ពួក​គេ​បានឃើញ​ខ្មោចលង​ដោយ​ពិតប្រាកដ​មែន ហើយ​ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពេក ក៏​ដួល​សន្លប់​បែប​នេះ​តែ​ម្តង​។

បើ​តាម​​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​ការ​សាកសួរ​សិស្សសាលា​ដែល​ដួល​សន្លប់​នោះ គឺ​ពួក​គេ​បាន​និយាយ​អញ​អាង​ថា​បានឃើញ​ខ្មោចលង ដោយឡែក​បើ​តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ គឺ​ដោយសារ​តែ​ពួក​គេ​មិន​បាន​គេង​យប់​ឱ្យ​បាន​គ្រប់គ្រាន់ នឹង​មាន​ស្មារតី​ខ្សោយ ដោយ​យោង​ទៅ​លើ​ការ​ពិនិត្យ​លើ​សម្ពាធ​ឈាម ការ​ធ្វើតេស្ត​ជាតិ​ស្ករ និង​ចង្វាក់បេះដូង​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​។

តាម​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​វិញ បានឱ្យ​ដឹង​ថា សិស្ស​ដែល​ដួល​សន្លប់​ចំនួន​១០​នាក់​មាន​ទីលំនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​មក​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​រៀង​ៗ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ដដែល ដោយ​ពុំ​មាន​សិស្សសាលា​ម្នាក់​ណារ​រង​គ្រោះ​បាត់បង់​ជីវិត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ