ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​ប​ញ្ព​ល​រដ្ឋ​៤៥​គ្រួសារ​…​គឺ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត បាន​សម្រេច​ឯកភាព​តាម​​ការ​ស្នើ​សុំរបស់​ប្រជាពលរដ្ឋ​ចំនួន៤៥​គ្រួសារ​នៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ក្នុង​ការ​វាស់វែង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​លើ​ផ្ទៃដី​ចំនួន​៣១៥​ហិ​កតា​ ។…

ខេត្តកំពត ៖ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត បាន​សម្រេច​ឯកភាព​តាម​​ការ​ស្នើ​សុំរបស់​ប្រជាពលរដ្ឋ​ចំនួន៤៥​គ្រួសារ​នៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ក្នុង​ការ​វាស់វែង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​លើ​ផ្ទៃដី​ចំនួន​៣១៥​ហិ​កតា​ ។

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ​លោក​បាន​បញ្ជា​ក់ថា ក្នុង​នាម​លោកជា​​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ​លោក​​ត្រូវ​តែ​ដោះស្រាយ​សំណើសុំ​វាស់វែង​ដីធ្លី​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ិជូន​ប្រជាពលរដ្ឋ​​ចំនួន​៤៥​គ្រូ​សារ នៅ​ភូមិ​ព្រែក​អំពិល និង​ភូមិ​កណ្តាល ស្ថិត​ក្នុង​ឃុំ​កោះ​តូច ស្រុកទឹកឈូ​ ។ កិច្ចប្រជុំ​នេះ​ដែរ ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី២៧ ​កុម្ភៈ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត និង​ជា​ប្រជា​ធាន​គណៈ​កម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្តបានឱ្យថា ​ដើម្បី​ឆ្លើយ​តប​តាម​រាល់​សំណូមពរ​ទាំងឡាយ​ណា​របស់​ពលរដ្ឋ ដែល​មានការ​លំបាក ហើយ​ជា​តម្រូវការ​ចាំបាច់ រដ្ឋបាល​ខេត្តកំពត​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​បន្ទាន់​ ។

ដោយឡែក ក្នុង​ដំណាក់កាល​នៃ​ការ​ចុះ​ពិនិត្យ​របស់​ក្រុមការងារ​ខេត្ត ដែល​មានការ​ពាក់ព័ន្ធ​សម្រាប់​ធ្វើការ​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ​ ក្នុង​កិច្ចប្រជុំ​នេះ​គឺ​មាន​ទំហំ​៣១៥​ហិ​កតា ដែល​ស្ថិត​នៅ​ក្នុងភូមិព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​គឺៈ​១-​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​ដី​ឧ​ទ្យា​ជាតិ​ព្រះ​មន្នី​វង្ស​បូកគោ​ឡើយ​ ។ ២-​ដី​ដែល​ប្រជាពលរដ្ឋ​បាន​អះអាង​ថាៈ បាន​កាន់កាប់​អាស្រ័យ ផល គឺជា​ប្រភេទ​ដីចម្ការ មាន​ដើម​អាកាស្សា ស្វាយចន្ទី លាយឡំ​ជាមួយ​ព្រៃ​បុស្ស និង​ព្រៃរបោះ ដែល​មាន​រយៈកម្ពស់​ពី​២០​ម៉ែត្រ ទៅ​៨០​ម៉ែត្រ ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ​។

នេះ​បើ​តាម​របាយការណ៍​ ក៏​ដូច​ជា​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​សម្រេច​ឯកភាព នឹង​រៀបចំ​ឯកសារ​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់​ជា​កម្ម​សិទ្ធិជូន​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ ព្រោះ​រដ្ឋបាល​ខេត្ត​មិន​អាច​ទុក​បញ្ហា​នេះឱ្យ​​រាំ​រ៉ៃ​ទៅ​មុខ​ទៀត​ឡើយ ។​

អត្ថបទសរសេរ ដោយ