ល្បែងនយោបាយកម្ពុជាចេញផុតពីលទ្ធភាពចរចា
- ភ្នំពេញ
អ្នកនិពន្ឋ ប្រេ វីន មិនថាយើងចង់បានវា ឬក៏អត់នោះទេ ឥឡូវនេះ ល្បែងនយោបាយប្រហែលជាបានចេញផុតពីលទ្ធភាព ដែលអាចចរចាបាត់ទៅហើយ ។ វាប្រហែលជាគ្មានច្រកទ្វារណាមួយ…
អ្នកនិពន្ឋ ប្រេ វីន មិនថាយើងចង់បានវា ឬក៏អត់នោះទេ ឥឡូវនេះ ល្បែងនយោបាយប្រហែលជាបានចេញផុតពីលទ្ធភាព ដែលអាចចរចាបាត់ទៅហើយ ។ វាប្រហែលជាគ្មានច្រកទ្វារណាមួយ…
អ្នកនិពន្ឋ ប្រេ វីន
មិនថាយើងចង់បានវា ឬក៏អត់នោះទេ ឥឡូវនេះ ល្បែងនយោបាយប្រហែលជាបានចេញផុតពីលទ្ធភាព ដែលអាចចរចាបាត់ទៅហើយ ។ វាប្រហែលជាគ្មានច្រកទ្វារណាមួយ ដែលនឹងអាចបើកផ្លូវ សម្រាប់អោយលោកសម រង្ស៊ី និងលោកកឹម សុខា អាចធ្វើនយោបាយបានវិញឡើយ ។
សម្តេចតេជោបានសម្រេចចិត្តសម្លឹងទៅមុខ ជាជាងសម្លឹងថយក្រោយ ។ លោកប្រហែលជានឹងមិនធ្វើការសម្របសម្រួលណាមួយ តាមការចង់បានរបស់អ្នកនយោបាយប្រឆាំង ពិេសសលោកសម រង្ស៊ី និងលោក
កឹម សុខា និងបរទេសដែលចង់អោយមានការរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិ និងសិទ្ធិនយោបាយពេញលេញរបស់អ្នកទាំងពីរ ។
ជំហររបស់លោកកាន់តែមានភាពដាច់ខាត នៅពេលដែលលោក សម រង្ស៊ី ធ្វើយុទ្ធនាការនៅក្រៅប្រទេសដើម្បីអោយបរទេស ធ្វើការគាបសង្កត់លើរដ្ឋាភិបាលកម្ពុជា ។ ពិេសសនោះ វាជាការខាតប្រយោជន៍ជាតិ នៅពេលលោកសម រង្ស៊ី ធ្វើការជំរុញអោយសហភាពអឺរ៉ុប សម្រេចចិត្តចាប់ផ្តើមនីតិវិធីឆ្ពោះទៅរកការលុបចោលការអនុគ្រោះពន្ធ សម្រាប់ការនាំចេញរបស់កម្ពុជា ពិេសសសម្លៀកបំពាក់និងស្បែកជើងទៅកាន់ទីផ្សារអឺរ៉ុប ។
នៅពេលដែលបរទេសលូកដៃកាន់តែជ្រៅ សម្តេចយល់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា ។ ក្នុងនាមជាមេដឹកនាំរបស់ប្រទេសមួយ សម្តេចតម្រូវអោយការពារអធិបតេយ្យភាពរបស់ប្រទេស ហើយមិនអាចយកវាមកធ្វើការដោះដូរជាមួយនឹងជំនួយបរទេសនោះឡើយ ។
ដូច្នេះ សម្តេចក៏មិនអាចធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុប និងអ្នកនយោបាយប្រឆាំង ។
ដូចក្នុងជម្លោះនយោបាយជាច្រើនកន្លងមក ដំណោះស្រាយច្រើន ធ្វើឡើងតាមរយៈការលើកលែងទោស ដោយព្រះមហាក្សត្រដល់អ្នកនយោបាយដែលមានបញ្ហាផ្លូវច្បាប់ តាមរយ:ការស្នើសុំពីនាយករដ្ឋមន្ត្រី គឺសម្តេចតេជោហ៊ុន សែន ។ ដូច្នេះ នៅពេលដែលសម្តេចបានសម្រេចចិត្ត មិនស្នើសុំការលើកលែងទោសដល់លោកសម រង្ស៊ី និងលោក កឹម សុខា (បើសិនជាតុលាការរកឃើញមានទោស) គឺមានន័យថា ជីវិតអ្នក នយោបាយទាំងពីរនឹងត្រូវចប់ ។
សម្រាប់សម្តេច ប្រជាធិបតេយ្យមិនអាស្រ័យទៅលើបុគ្គលនយោបាយ សម រង្ស៊ី និងកឹម សុខា ឡើយ ។ ប្រជាធិបតេយ្យ គឺជាដំណើរការនយោបាយមួយ ដែលមានការចូលរួមរបស់ពហុបក្ស និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន និងសេរីភាពសារព័ត៌មាន ។ ក្នុងន័យនេះ អត់សម រង្ស៊ី អត់កឹម សុខា ក៏កម្ពុជានៅតែធ្វើដំណើរលើប្រជាធិបតេយ្យដដែល ។
ដូច្នេះ សម្តេចក៏បានបដិសេធនៅក្នុងការចាក់សោបើកទ្វារអោយលោក សម រង្ស៊ី និងលោក កឹម សុខា ចូលក្នុងផ្ទះនយោបាយរបស់កម្ពុជា ។
ជាផលវិបាកនោះ នៅពេលដែលលោក សម រង្ស៊ី ប្រហែលជាបានជោគជ័យ តាមការចង់បានរបស់ លោកនៅពេលដែលសហភាពអឺរ៉ុបដាក់ការគាបសង្កត់មករដ្ឋាភិបាលកម្ពុជានោះ លោកក៏ប្រហែលជាទទួលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយនោះ គឺការបិទច្រកដើម្បីធ្វើអោយជីវភាពនយោបាយរបស់លោក និងលោក កឹមសុខា អាចវិលត្រឡប់មករកភាពដើមវិញ ។
លោក សម រង្ស៊ីបានធ្វើកំហុសនយោបាយដ៏ធំមួយ នៅពេលដែលលោកបង្កើនការរិះគន់កាន់តែធ្ងន់ដៃប្រឆាំងសម្តេចតេជោ ក្នុងខណៈដែលលោកត្រូវការសម្តេចតេជោ ដើម្បីបើកសោរទ្វារនយោបាយ ។ លោកប្រហែលជាគិតថា ការដាក់ការគាបសង្កត់កាន់តែខ្លាំងអាចនឹងជួយធ្វើអោយលោកមានសាច់ដុំកាន់តែធំ សម្រាប់ការចរចាននយោបាយ ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលលោកធ្វើការវាយប្រហារ កាន់តែខ្លាំង សម្តេចតេជោកាន់តែមានជំហរម៉ឺងម៉ាត់ មិនធ្វើការសម្របសម្រួលណាមួយ សម្រាប់ការលើកលែងទោសដល់លោក សម រង្ស៊ី ។
លោក សម រង្ស៊ីបានគិតយុទ្ធសាស្ត្រនយោបាយខុស ដោយជ្រើសរើសការវាយប្រហារជាជាងកាយវិការទន់ភ្លន់ផ្នែកនយោបាយជាមួយសម្តេចតេជោ ។ សម រង្ស៊ី កាន់តែរិះគន់ខ្លាំងយ៉ាងណា សម្តេចតេជោ ប្រហែលជាកាន់តែដាច់ខាត នៅក្នុងជំហរនយោបាយ ។
ជាលទ្ធផលនោះ គេពិបាកនឹងមើលឃើញណាស់ថា លោក សម រង្ស៊ី និង លោក កឹម សុខា អាចវិលត្រឡប់មករកជីវភាពនយោបាយដូចដើមវិញ ។ វារឹតតែមិនអាចទៅរួចទៀត សម្រាប់ការរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិ ។
ការមានះចង់បង្វិលប្រវត្តិសាស្ត្រនយោបាយឱ្យដើរថយក្រោយវិញ វានឹងជាការចំណាយពេលវេលា
អត់ប្រយោជន៍ ។
ច្រកចេញដើម្បីភាពរស់រវើកនៃប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ប្រហែលជាតម្រូវអោយមានការឈប់គិតដល់ការនាំលោកសម រង្ស៊ី វិលត្រឡប់ចូលប្រទេសវិញ ។ ប៉ុន្តែគេត្រូវគិតផ្លូវទៅមុខ ដោយបើកលំហ នយោបាយ សម្រាប់គណបក្សនយោបាយនានា ឬក៏គណបក្សនយោយបាយថ្មី និងពង្រឹងសេរីភាព សា
ព័ត៌មាននៅកម្ពុជា ព្រមទាំងផ្តល់ការធានាឱ្យប្រជាជនចូលរួមធ្វើការសម្រេចចិត្ត នៅក្នុងនយោបាយយ៉ាងសកម្ម ដើម្បីអោយប្រជាជនធ្វើជាម្ចាស់ប្រទេសពិតប្រាកដ ៕
ចែករំលែកព័តមាននេះ