ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន​2​សិន បើ​ចង់ទៅ​ប្រកួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកគ្រូ ហ៊ុន ចាន់​រាជ ម្ចាស់​ក្លិប​ប្រដាល់ Cambodia Top Team មាន​បំណង​ចង់​យក​អ្នក​ប្រដាល់​គុន​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ លោកគ្រូ ហ៊ុន ចាន់​រាជ ម្ចាស់​ក្លិប​ប្រដាល់ Cambodia Top Team មាន​បំណង​ចង់​យក​អ្នក​ប្រដាល់​គុន​ខ្មែរ រឿង សោ​ភ័​ណ្ឌ ទៅ​ប្រកួត​នៅ​លើ​សង្វៀន ONE នេះ​បើ​យោង​តាម​ការ​និយាយ​ផ្ទាល់​នៅ​លើ Page ផ្លូវការ​របស់​លោក ។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​២​ឱ្យ​រឿង សោ​ភ័​ណ្ឌ យល់ព្រម​ផង​ដែរ​មុន​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ល្បី​លំដាប់​ពិភពលោក​មួយ​នេះ ។

លក្ខខណ្ឌ​ទាំង​២​ដែល​លោកគ្រូ ហ៊ុន ចាន់​រាជ ដាក់​ឱ្យ​រឿង សោ​ភ័​ណ្ឌ ត្រូវ​តែ​យល់ព្រម​ធ្វើ តាម​ជា​មុន​នោះ​គឺ​៖

១-​រឿង សោ​ភ័​ណ្ឌ ត្រូវ​មក​ហ្វឹកហាត់កន្លែង​លោក​ចំនួន​១​ខែ​ពេញ​មិន​ឱ្យ​ចេញ​ទៅ ណា​នោះ​ទេ​ដើម្បី​បង្កើន​សន្ទុះ​ក៏​ដូច​ជា​ស្គាល់​លក្ខខណ្ឌ​មួយ​ចំនួន​របស់​កម្មវិធី ។ ឯការ​ស្នាក់ នៅ​និង​ការ​ហូប​ចុក​លោកគ្រូ​ហ៊ុន ចាន់​រាជ ជា អ្នករ៉ាប់រង​ទាំងអស់​។

២-​រឿង សោ​ភ័​ណ្ឌ ត្រូវ​សម្រក​ទម្ងន់​ឲ្យ​មក​សល់​ត្រឹម​៦៥​គីឡូ ព្រោះ​លោក ហ៊ុន ចាន់​រាជ យល់​ឃើញ​ថា ប្រសិនបើ​អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ពិតជា​អាច​សម្រក​ទម្ងន់​បាន​មែន​នោះ​នឹង​គ្មាន​អ្នក​ណា​អាច​យកឈ្នះ​បាន​ឡើយ បើ​យោង​ទៅ​លើ​របៀប​ប្រកួត​របស់​រឿង សោ​ភ័​ណ្ឌ ហើយក្បាច់​វ៉ៃ​របស់​កីឡាករ​រូប​នេះ​ទៀត​សោត​ក៏​ត្រូវ​នឹង​ទម្រង់​ដែល​ស្ថាប័ន​ប្រដាល់ ONE ចង់បាន​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោកគ្រូ ហ៊ុន ចាន់​រាជ នេះ​គេ​មិន​ទាន់​ឃើញ​ការ ឆ្លើយ​តប​បែប​ណា​ពី​សំណាក់​កីឡាករ រឿង សោ​ភ័​ណ្ឌ ជើង​ខ្លាំង​ប្រចាំ​ក្លិប​មកុដ​រាជសីហ៍​នៅឡើយ​ទេ ។ មាន​ហ្វេ​ន​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ទៅ​ប្រកួត​នៅ ONE រឿង សោ​ភ័​ណ្ឌ ច្បាស់​ជា​យល់ព្រម តែ​រឿង​សម្រក​ទម្ងន់​មក
នៅ​ត្រឹម​៦៥​គីឡូ​នោះ​ប្រហែលជា​ពិបាក​បន្តិច ដោយសារ​ពេល​នេះ​កីឡាករ​រូប​នេះ​មាន​ទម្ងន់ រហូត​ដល់​ទៅ​៦៩​គីឡូ​ឯណោះ ។ ជាក់ស្ដែង នៅ​ពេល​អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ទៅ​ប្រកួត​នៅ​ភូមា ក៏​ជួបនឹង​បញ្ហា​សម្រក​ទម្ងន់​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ