ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​គ្រោះថ្នាក់​5​យ៉ាង ពេល​បើក​រថយន្ត​លឿន

5 ឆ្នាំ មុន

ឧបទ្ទវហេតុ​ខាង​រថយន្ត តែង​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​លឿន​ជា​និច្ច ។ បើ​យើង​កាន់តែ​បង្កើន​ល្បឿនខ្លាំង​ប៉ុនណា គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​នឹង​កើនឡើង​ខ្លាំង​ដូច​គ្នា​ដែរ ។ នេះ​ជា​ឥរិយាបថ​៥​យ៉ាង​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត ពេល​លោក​អ្នក​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​អ្នក​ផ្ទាល់​ក៏​អាច​ធ្វេសប្រហែស​ធ្វើ​ដោយ​មិនដឹង​ខ្លួន ។…

ឧបទ្ទវហេតុ​ខាង​រថយន្ត តែង​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​លឿន​ជា​និច្ច ។ បើ​យើង​កាន់តែ​បង្កើន​ល្បឿនខ្លាំង​ប៉ុនណា គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​នឹង​កើនឡើង​ខ្លាំង​ដូច​គ្នា​ដែរ ។ នេះ​ជា​ឥរិយាបថ​៥​យ៉ាង​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត ពេល​លោក​អ្នក​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​អ្នក​ផ្ទាល់​ក៏​អាច​ធ្វេសប្រហែស​ធ្វើ​ដោយ​មិនដឹង​ខ្លួន ។

១-​ចាប់​ចង្កូត​ដោយ​ដៃ​ម្ខាង ៖ ការ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ ហើយ​ចាប់​ចង្កូត​ដោយ​ដៃ​តែ​ម្ខាង មើលទៅ​ដូច​ជា​រីករាយ​ខ្លាំង​ពេក ព្រោះ​បើ​កើត​គ្រោះថ្នាក់​ដែល​មិន​បាន​គិតដល់ ដូច​ជា រថយន្ត​ធ្លាក់​ផ្លូវ​, ធ្លាក់​ថ្លុក​ទឹក ឬ​ក៏​ត្រូវ​គេច​ពី​រថយន្ត​ផ្សេង​ទៀត​យ៉ាង​ទាន់ហន់ ការ​ទ្រ​ចង្កូត​ដោយ​ដៃ​តែ​ម្ខាង នឹង​ធ្វើ​ឲ្យ​គ្មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង ហើយ​អាច​របូតដៃ​ចង្កូត​ងាយ​ៗ ។ ហេតុនេះ ទម្រាំ​អ្នក​យកដៃ​ម្ខាង​ទៀត​មក​ជួយ​ទ្រ​ចង្កូត​នោះ រថយន្ត​អាច​នឹង​ខូច​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ ។

វិធី​ល្អ ការ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ គួរ​ចាប់​ចង្កូត​ដោយ​ដៃ​ទាំង​សងខាង​ក្នុង​ជា​ទម្រង់​នាឡិកា (​ម៉ោង​៣ និង​ម៉ោង​៩) ។ ការ​អនុវត្ត​តាម​នាឡិកា​នេះ គឺជា​ការ​កាន់ចង្កូត​ដោយ​សមតុល្យ និង​ស្រប​តាម​ដៃចង្កូត​រថយន្ត​គ្រប់​ប្រភេទ ព្រោះ​បើ​កើតហេតុ​ការណ៍​បន្ទាន់ ហើយ​ត្រូវ​ទ្រ​ចង្កូត​ឲ្យ​មាន​លំនឹង ដៃ​នឹង​នៅ​តែ​អាច​សង្កត់​ចង្កូត​មិន​ឲ្យ​ងាក​បែរ​ទៅ​ទិស​ផ្សេង ហើយ​ជួយ​ឲ្យ​អ្នក​អាច​ផ្លាស់​ប្តូរ​ការ​បត់បែន​រថយន្ត​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ។

២-​មិន​មើល​កញ្ចក់​ក្រោយ ៖ ការ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ ទោះបីជា​អ្នកបើកបរ​ទៅ​ខាង​មុខតែ​ម្យ៉ាង ប៉ុន្តែ​អ្នកបើកបរ​ក៏​ចាំបាច់​ត្រូវ​មើល​កញ្ចក់​ក្រោយ​ផង​ដែរ ដើម្បី​ឲ្យ​ដឹង​ពី​ការ​ចរាចរ​នៅ​ខាងក្រោយ​រថយន្ត​អ្នក​ថា ចាំបាច់​ត្រូវ​បន្ថែម​ល្បឿន ឬ​ចៀស​ពី​រថយន្ត​ខាងក្រោយ​ឬទេ ។ វា​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​បាន​ដូច​គ្នា។

៣-​ទទួលទាន​នំ​-​ទឹក ខណៈ​ប្រើប្រាស់​ល្បឿន​លឿន​ខ្លាំង ៖ ការ​បើកបរ​រថយន្ត​ដោយ​ល្បឿន​លឿន អ្នកបើកបរ​គួរតែ​ផ្តោត​ទៅ​លើ​ការ​បើកបរ​យ៉ាង​ពេញលេញ ។ ការ​បរិភោគ​នំ ឬ​ទឹក​នៅ​លើ​រថយន្ត នឹង​ធ្វើ​ឲ្យ​អ្នកបើកបរ​មិន​បាន​ក្រឡេក​មើលផ្លូវ ជា​ពិសេស នៅ​ពេល​អាហារ​ធ្លាក់ ឬ​ទឹក កំពប់ ។

ប៉ុន្តែ​បើ​អ្នក​ត្រូវការ​បរិភោគ​នំ ឬ​ទឹក ដើម្បី​បំបាត់​ការ​ងងុយគេង ក៏​គួរតែ​ជា​នំ​ដែល​ងាយស្រួល​យក មិន​ប្រឡាក់​ដៃ និង​គួរ​ហែក​កញ្ចប់​នំ​តាំង​តែ​ពី​មុន​ពេល​បើកបរ ។ ចំណែក​កែវ ឬ​ដប​ទឹក ត្រូវ​ទុក​នៅ​ទីតាំង​ដែល​ងាយស្រួល​យក មិន​រលំ និង​មិន​ងាយ​កំពប់ ។

៤-​សម្លឹង​មើលផ្លូវ​តិច ៖ ក្រៅពី​ការ​បរិភោគ​នំ ឬ​ទឹក​ហើយ នៅ​មាន​ករណី​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​មិន​បាន​ផ្តោត​លើ​ផ្លូវ​ដោយ​មិនដឹង​ខ្លួន ដូច​ជា ការងា​កមក​ជជែក​ជាមួយ​មិត្តភក្តិ​, ការ​គ្រប់គ្រង​សំឡេង ឬ ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ។​ល​។

បើ​មានការ​ចាំបាច់​ពិតមែន អ្នក​គួរតែ​បន្ថយល្បឿន​ជា​មុន និង​ត្រូវ​ប្រាកដ​ចិត្ត​ថា ការ​ចរាចរ​នៅ​ខាង​មុខ​ស្រឡះ​ល្អ ចាំ​អ្នក​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ​ដោយ​ឆាប់រហ័ស ។

៥-​បើក​ចម្រៀង​ខ្លាំង​ពេក​ក្នុង​រថយន្ត ៖ ការ​បើក​ភ្លេង​ក្នុង​រថយន្ត​អាច​ជួយ​ឲ្យ​មនុស្ស​ភាគច្រើន​មិន​ងងុយគេង ប៉ុន្តែ​ការ​បើក​ភ្លេង​ខ្លាំង​ៗ​ពេក វា​ធ្វើ​ឲ្យ​អ្នកបើកបរ​បាត់បង់​ម្ចាស់​ការ​គ្រប់គ្រង​ហេតុការណ៍​ដែល​កើតឡើង​នៅ​ខាង​មុខ ។

មហាវិទ្យាល័យ Memorial of Newfoundland ប្រទេស​កា​ណា​ដា បញ្ជាក់​ថា ការ​បើក​ភ្លេង​ក្នុង​កម្រិត​សំឡេង​៩៥ Decibel នឹង​បង្កើន​ពេលវេលា​ឆ្លើយ​តប​ជាមួយ​អ្វី​នៅ​ជុំវិញ​ខ្លួន រហូត​ដល់​២០%​ឯណោះ (​បាន​ន័យ​ថា អ្នកឆ្លើយ​តប​នឹង​ហេតុការណ៍​កើតឡើង​យឺតយ៉ាវ​) សូ​ម្បី​វា​ជា​ពេល​ត្រឹមតែ​មួយ​ប៉ប្រិចភ្នែក​ក្តី ។ នៅ​ពេល​បើកបរ​លឿន​ខ្លាំង វា​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ ។

ការ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ​ដោយ​ល្បឿន​លឿន មនុស្ស​ភាគច្រើន​អាច​គិត​ថា វា​ងាយស្រួល​បើក​ជាង​ការ​បើកបរ​នៅ​ក្នុង​ក្រុង ប៉ុន្តែ​បើសិនជា​អ្នក​ភ្លាត់​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​នោះ គឺ​ការ​ខូចខាត​មិន​អាច​ប្រៀបធៀប​គ្នា​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ