សម្តេច​តេ​ជោ​ព្រមាន​ដក​តំណែង​មេ​យោធា និង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដក​តំណែង​មេ​បញ្ជា ការ​យោធា និង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​។ នេះ​បើ តាម​លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក​សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ពង្ស ។

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​លើក​ឡើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក្រោម​អធិបតីភាព​សម្តេច តេ​ជោ ហ៊ុន សែន នា ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា លទ្ធផល​ធំ​៤​ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្ដល់​យោបល់​ពី​បក្ស​ខ្មែរ​ក្រោក ទទួល​បាន​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ខណៈ​ដែល​មានការ​ភ្ជាប់​វី​ឌី​អូ conference ទៅ​គ្រប់​ខេត្ត​ក្រុង និង​យោធា​ទាំងអស់ ហើយ​សម្ដេច​បាន​បញ្ជា​ផ្ទាល់​ភ្លាម​ៗ​តែ​ម្ដង ទី​១​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​បាន​លើក​ពី​ការ​សោកស្ដាយ ចំពោះ​លទ្ធផល​ប្រើ​ហិង្សា​នៅ​ក្នុង​ការ​ចុះ​អនុវត្តន៍​សាលដីកា​ខុសច្បាប់ នៅ​យក​ដី​រដ្ឋ​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត ព្រះ​សីហ​នុ ដែល​មាន​ពាក់ព័ន្ធ​ផលប្រយោជន៍​អ្នកធំ​គ្រាក់​ៗ ជា​ពិសេស​ប្រតិភូ​បក្ស​ស្នើ​អោយ​ចាត់វិធានការ​ច្បាប់​លើ​ឈ្មោះ មិ​ញ ឡេ​ង ដែល​យក​អេ​ស្កា​វា​ទ័​រដាក់​ឃាំង​ក្បួន​ប្រតិភូ​បក្ស​។

លោក​បាន​បញ្ជាក់​ថា «​បញ្ហា​នេះ​សម្ដេច​តេ​ជោ​បាន​ឆ្លើយ​តប​ភ្លាម​ថា លោក​ក៏​បាន​សោកស្ដាយ​ចំពោះ​បញ្ហា​អនវ​ត្តន៍​សាលដីកា​ខុសច្បាប់ នៅ​ក្រុងព្រះសីហនុ ហើយ​សម្តេច​បាន​បញ្ជា​ផ្ទាល់​ឲ្យ​ពិនិត្យ​ដក​មេបញ្ជាការ​យោធា​ខេត្ត​ព្រះ​សីហ​នុ​ពី​តំណែង និង​ដោយឡែក​សម្ដេច​តេ​ជោ​ក៏​គម្រាម​ដក​ដំណែង​ចោល​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​មួយ​ចំនួន បើ​នៅ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី » ។ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​កើត​ឲ្យ​មាន​ករណី​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ នេះ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បាន​ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មាត់​ប្រទេស​ជាតិ និង​រាជរដ្ឋាភិបាល ខណៈ​សព្វ​ថ្ងៃនេះ​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន លើ​ពិភពលោក​កំពុង​វាយប្រហារ​មក​លើ​កម្ពុជា ។

គួរ​ឮ​កថា កាលពី​ថ្ងៃ​ទី​២៤ មក​រា​កន្លង​ទៅ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន​៦​នាក់ ដែល​តវ៉ា​ចំពោះ​ការ​ចុះ​អនុវត្តន៍​សាលដីកា​តុលាការ​កំពូល​លើ​ដី​វិវាទ​មួយ​កន្លែង​ជាមួយ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ នៅ​ទីតាំង​ក្បែរ​វត្ត​អូរ​ត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ គណៈកម្មការ​ចំពោះ​កិច្ច​ដែល​លោក​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​ឡើង ដើម្បី​ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​ពី​រឿង​នេះ បាន​រក​ឃើញ​កងរាជអាវុធហត្ថ​៥​នាក់ និង​យោធិន​ម្នាក់​ដែល​ត្រូវ​រង​ពិន័យ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ហើយ​ក្រុមប្រឹក្សាវិន័យ​កង​រាជ​អា​វុ​ហត្ថ​បាន​បើក​កិច្ចប្រជុំ និង​សម្រេច​រួច​ហើយពី​ការ​ដាក់​ពិន័យ​លើ​អ្នក​ទាំងនោះ​។

ក្នុង​ចំណោម​ពួក​គេ​មាន​៤​នាក់​គ្រាន់តែ​ត្រូវ​បាន​ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ប៉ុណ្ណោះ​ពី​សំ ណា​ក់​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ ចំណែក​២​នាក់​ទៀត​ត្រូវ​បាន​ដក​ចេញពី​ក្រប​ខណ្ឌ និង​ត្រូវ​ប្រឈម​មុខជា​មួយ​តុលាការ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ