ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​មិន​ចង់​ឃើញ​កម្ពុជា​ជូ​ប​បទ​ពិសោធន៍​មិនល្អ​នៅ​ពេល​សេដ្ឋកិច្ច​រីក​ចម្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុរដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន បាន​ថ្លែង​ថា ជប៉ុន​មិន​ចង់​ឃើញ​កម្ពុជា​ជួប​ប្រទះ​នូវ​បទ​ពិសោធន៍​មិនល្អ​ដូច​ជប៉ុន ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​ពេល​សេដ្ឋកិច្ច​រីក​ចម្រើន​នោះ​ទេ ។ ថ្លែង​ក្នុង​វេទិកាសាធារណៈ ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ អនុរដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន បាន​ថ្លែង​ថា ជប៉ុន​មិន​ចង់​ឃើញ​កម្ពុជា​ជួប​ប្រទះ​នូវ​បទ​ពិសោធន៍​មិនល្អ​ដូច​ជប៉ុន ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​ពេល​សេដ្ឋកិច្ច​រីក​ចម្រើន​នោះ​ទេ ។ ថ្លែង​ក្នុង​វេទិកាសាធារណៈ ស្តី​ពី ការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ម្សិលមិញ លោក YUKI Fumihiko អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ជប៉ុន​មាន​សេដ្ឋកិច្ច​កើនឡើង​ខ្លាំង ប្រទេស​ជប៉ុន​បាន​ជួប​ប្រទះ​ការ​លំបាក​មួយ​ចំនួន​ដែល​ត្រូវ​ប្រឈម រួម​មាន​បញ្ហា លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​, បញ្ហា​ការ​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​បរិស្ថាន ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក YUKI Fumihiko បញ្ជាក់​ថា ជប៉ុន​មាន​គោលបំណង​ចង់​សហការ​ជាមួយ​ភាគី​កម្ពុជា គឺ​ធ្វើ​យ៉ាងណា​មិន​ចង់ឱ្យ​ភាគី​ខ្មែរ​ជួប​ប្រទះ​នូវ​បទ​ពិសោធន៍​មិនល្អ​ដូច​ជប៉ុន​នា​សម័យកាល​រីក​ចម្រើន​នោះ​ទេ ដោយ​លោក​បាន​លើក​ឡើង​អំពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​( Smart City )​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ដែល​ទីក្រុង​នៅ​ជប៉ុន​មួយ​ចំនួន​បាន​និង​កំពុង​ប្រើប្រាស់ ។ លោក​បន្ត​ថា ៖« គម្រោង​Smart City នេះ យើង​នឹង​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ចុង​ក្រោយ​ដូច​ជា ICT​និង​បច្ចេកវិទ្យា​AI ដើម្បី​ដោះស្រាយ​បញ្ហា​ទីក្រុង​នគរូបនីយកម្ម​ដែល​កំពុង​ចោទ​ឡើង​នា​ពេល​បច្ចុប្បន្ន ហើយ​គោលដៅ​ធំ​របស់​យើង​ក្នុង​ការ​បង្កើត​នៅ Smart City​ថ្មី​មួយ​ចង់​នាំ​ឱ្យ​មនុស្ស​ឆ្ពោះទៅ​កាន់ការ​រស់នៅ​ប្រកបដោយ​ភាព​ងាយស្រួល ភាព​សំបូរ​បែប និង​ធានា​ផា​សុខភាព​, និរន្តរភាព ដោយ​ធ្វើការ​អភិវឌ្ឍ​ផ្អែក​លើ​កត្តា​ចម្បង​មួយ​ចំនួន ដូច​ជា​វិស័យ​ចរាចរណ៍​,​ការ​រស់នៅ​ជាមួយនឹង​ធម្មជាតិ​,​ការ​សន្សំ​សំចៃ​ថាមពល ក៏​ដូច​ជា​ការ​បង្កើត​ឡើង​វិញ​នូវ​ប្រភព​ធនធាន​នានា​ឡើង​វិញ »​។

បើ​តាម​លោក​អនុរដ្ឋមន្ត្រី ទីក្រុង​ឆ្លាត​វៃ​មួយ​ចំនួន​របស់​ជប៉ុន​បាន​នឹង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​បណ្តាញ​ថាមពល​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​តាម​អគារ​នានា ដើម្បី​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ថាមពល ។ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា ៖« រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​លោក​អនុរដ្ឋមន្ត្រី YUKI Fumihiko អំពី​ការ​ចូលរួម​របស់​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន ដែល​ក្នុង​នោះ​ក៏​មាន​ទីក្រុង​ទាំង​៣​របស់​កម្ពុជា គឺ​រាជធានី​ភ្នំពេញ​, ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង និង​អំពី​ការ​ជំរុញ​រៀបចំ​វេទិកាសាធារណៈ ឯកជន ស្តី​ពី​ការ​អភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន​-​ជប៉ុន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ