ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​បើកដៃ​ពេញបន្ទុក​…​ចំណែក​អភិបាលក្រុង​ធានា​កាត់​ដៃ​ចោល (មានវីដេអូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដី​ចំណី​ស្ទឹង​សែន និង​ដី​ចំណី​ផ្លូវ​កំពុង​ត្រូវ​បាន​រំលោភ​បំពាន​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ពី​អាជ្ញាធរ​ឃុំ មហាជន​នាំ​គ្នា​និយាយ​រិះគន់​ថា បច្ចុប្បន្ន​ដី​ចំណី​ស្ទឹង​សែន និង​ដី​ចំណី​ផ្លូវ​ស្ថិត​នៅ​ភូមិ​អូរ​កន្ធរ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន​និង​នៅ​តាម​បណ្តោយ​ស្ទឹង កំពុង​តែ​មានការ​ឃុ​ប​ឃឹ​ត​គ្នា​ពី​អាជ្ញាធរ​សង្កាត់​ចាក់​ដី​រំលោភ​យក​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​មាន​ទប់ស្កាត់​បន្តិច​នោះ​ឡើយ…

ខេត្តកំពង់ធំ ៖ ដី​ចំណី​ស្ទឹង​សែន និង​ដី​ចំណី​ផ្លូវ​កំពុង​ត្រូវ​បាន​រំលោភ​បំពាន​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ពី​អាជ្ញាធរ​ឃុំ មហាជន​នាំ​គ្នា​និយាយ​រិះគន់​ថា បច្ចុប្បន្ន​ដី​ចំណី​ស្ទឹង​សែន និង​ដី​ចំណី​ផ្លូវ​ស្ថិត​នៅ​ភូមិ​អូរ​កន្ធរ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន​និង​នៅ​តាម​បណ្តោយ​ស្ទឹង កំពុង​តែ​មានការ​ឃុ​ប​ឃឹ​ត​គ្នា​ពី​អាជ្ញាធរ​សង្កាត់​ចាក់​ដី​រំលោភ​យក​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​មាន​ទប់ស្កាត់​បន្តិច​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​បរិស្ថាន ។

ពាក់ព័ន្ធ​នឹង​កា​រិះគន់​ខាងលើ​នេះ លោក ជីវ គឹ​ម​អុ​ន ចៅសង្កាត់​អូរ​កន្ធរ​ប្រាប់​ថា ពួក​គាត់​ចាក់​ដី​ធ្វើ​ផ្ទះ​នៅ បើ​មិន​ឲ្យ​គាត់​ចាក់​ដី​នៅទេ តើ​ឲ្យ​គាត់​ទៅ​រស់​នៅឯណា? បើ​គេ​ធ្វើ​ផ្ទះ​នៅ​តាម​មាត់​ស្ទឹង​គ្រប់​តែ​គ្នា​ទៅ​ហើយ​នោះ អ្នកខ្លះ​ធ្វើ​សុទ្ធតែ​សំណង់​រឹង​ទៀត​ផង ហើយ​ដី​ចំណី​ស្ទឹង​នេះ​ត្រូវ​បាន​គេ​លក់ដូរ​តរ​ៗ​គ្នា​ក៏​មាន ។

ចំណែក​លោក ម៉ាក់ ប៊ុ​ន​ហុង អភិបាលក្រុង​ស្ទឹង​សែន​បាន​មាន​ប្រសាសន៍​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា លោក​មិន​បានដឹង​ទេ​អំពី​ករណី​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ស្ទឹង និង​ចំណី​ផ្លូវ​ខាងលើ ប្រសិនបើ​មាន​ករណី​នេះ​ម៉ែ​ន​នោះ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ តែ​សូម​រង់ចាំ លោក​ចាត់​មន្ត្រី​របស់​លោក​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​សិន លោក​មិន​គាំទ្រ​នូវ​ទ​ង្វើ​នេះ​ទេ ។

កន្លង​មក​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​កាត់​តម្រឹម រុះរើ និង​វាយ​កំទេច​របង​ថ្ម​ដែល​សាងសង់​រំលោភ​មក​លើ​ដី​ចំណី​ផ្លូវ បានជា​ច្រើន​នៅ​តាម​ដងផ្លូវ​សាធារណៈ ហើយ​លោក​នឹង​ផ្តល់​ព័​ត៍​មាន​ជូន​នៅ​ពេល​ក្រោយ លោក អឹ​ម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​ខេត្តកំពង់ធំ ប្រាប់​ថា​!​រូប​លោក​ក៏​មិន​បានដឹង​ដែរ​ចំពោះ​ករណី​ខាងលើ​នេះ ចាំ​លោក​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​មើល​សិន ។

ពលរដ្ឋ​នៅ​តែ​ទទូច​ដដែល​ៗ​ថាបើ​អាជ្ញាធរ ក្រុង ខេត្ត និង​មន្ទីរ​ជំនាញ​មិន​មាន​វិធានការ​ទប់ស្កាត់ ចេះ​តែ​បើកភ្លើង​ខៀវ​ឲ្យ​មានការ​រំលោភ​យក​ដី​ចំណី​ស្ទឹង​នោះ ករណី​ដី​ចំណី​ស្ទឹង​សែន ដី​ចំណី​ផ្លូវ​ចេះ​តែ​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​យ៉ាង​អនាធិបតេយ្យ​ដូច្នេះ​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ក្រុង​ភាព​ស្ទឹង​សែន នឹង​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ខ្លាំង តាម​រយៈ​ការ​បោះចោល​កាក​សំណល់ និង​បង្ហូរ​លូ​បង្គន់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សែន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ