ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប ដូ​ណា​ល់ ត្រាំ និង​គី​ម ជុង​អ៊ុ​ន មិន​នឹក​ស្មាន​វៀតណាម​ធ្វើ​ចំពោះ​អ្នកកាសែត​៣០០០​នាក់​ដល់​ថ្នាក់​ហ្នឹង

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​បរទេស និង​ក្នុងស្រុក​ដែល​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក្នុង​ទីក្រុង​ហាណូយ​ក្នុង​កំឡុង​កិច្ចប្រជុំ​រវាង​ប្រទេស​កូរ៉េ​ខាងជើង និង​សហរដ្ឋអាមេរិក​នឹង​ទទួល​បាន​សំបុត្រ​យន្ត​ហោះ​សម្រាប់​ធ្វើ​ដំណើរ​ក្នុងស្រុក…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​បរទេស និង​ក្នុងស្រុក​ដែល​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក្នុង​ទីក្រុង​ហាណូយ​ក្នុង​កំឡុង​កិច្ចប្រជុំ​រវាង​ប្រទេស​កូរ៉េ​ខាងជើង និង​សហរដ្ឋអាមេរិក​នឹង​ទទួល​បាន​សំបុត្រ​យន្ត​ហោះ​សម្រាប់​ធ្វើ​ដំណើរ​ក្នុងស្រុក និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ដោយ​មិន​គិតថ្លៃ ។

អំណោយ​ដ៏​ពិសេស​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines និង Vinpearl ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋបាល​វិស័យ​ទេសចរណ៍​វៀតណាម (VNAT) របស់​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​របស់​វៀតណាម ។

អ្នក​សារព័ត៌មាន​អាច​ជ្រើសរើស​រវាង​កញ្ចប់​សំបុត្រ​យន្តហោះ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ណាមួយ ឬ​ការ​ស្នាក់​នៅ Resort លំដាប់​ផ្កាយ​ប្រាំ​ណាមួយ​របស់ Vinpearl ដូច​ជា Vinpearl Resport and Golf Nam Hoi An, Vinoeark Resort and Golf Phu Quoc ឬ Vinpearl Resport and Spa Nha Trang ជាដើម ។

អ្នក​សារព័ត៌មាន​ដែល​មាន​កាត​សារព័ត៌មាន​របស់​ក្រសួងការបរទេស​អាច​ចុះ​ឈ្មោះ​ទទួល​បាន​កញ្ចប់​អំណោយ​មួយ​នៅ​តូប VNAT នៅ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​អន្តរជាតិ ។ កិច្ច​សហប្រតិបត្តិការ​រវាង Vietnam Airlines, Vinpearl និង VNAT នេះ​មាន​គោលដៅ​លើក​ស្ទួយ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ដំណើរការ​សហ​មា​ហរ​ន្ត​កម្ម​របស់​វៀតណាម ។ ដោយ​អញ្ជើញ​អ្នកតំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ក្នុង​ប្រទេស​វៀតណាម VNAT គិត​ថា​សកម្មភាព​នេះ​នឹង​ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​ប្រទេស​ឲ្យ​មនុស្ស​ស្គាល់​កាន់តែ​ច្រើន ។

យោង​ទៅ​តាម​ក្រសួង​ព័ត៌មាន​និង​ទំនាក់ទំនង​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ប្រមាណ៣​០០០​នាក់ ដែល​តំណាង​ភ្នាក់ងារ​សារព័ត៌មាន​ច្រើន​ជាង ២០០​កន្លែង​ទៅ​ទៀត​មក​ពី​ប្រទេស​ចំនួន ៤០ បាន​ធ្វើ​ដំណើរ​មក​ផ្សព្វផ្សាយ​ពី​កិច្ចប្រជុំ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​ហាណូយ ៕

ប្រភព ៖ bizhub

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ