ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្តាប់​ចម្លើយ​សារភាព​គាត់​ទើប​ដឹង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរលួច​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​ពី​នាក់​បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ហើយ​ជិះ​រត់គេច​ខ្លួន​តែ​ត្រូវ​បងប្អូន​ជន​រង​គ្រោះ​ឃើញ​ជិះ​ម៉ូតូ​ចាប់​បាន​ប្រគល់​អោយ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អធ្រាត្រ ចំណុច​ភូមិ​ព្រែក​ដូន​ហែម…

ខេត្តកណ្តាល ៖ ចោរលួច​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​ពី​នាក់​បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ហើយ​ជិះ​រត់គេច​ខ្លួន​តែ​ត្រូវ​បងប្អូន​ជន​រង​គ្រោះ​ឃើញ​ជិះ​ម៉ូតូ​ចាប់​បាន​ប្រគល់​អោយ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អធ្រាត្រ ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ ឆឺ​ន មាស ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ជនសង្ស័យ​ចំនួន​០២​នាក់ ទី​០១ – ឈ្មោះ ណាត់ បញ្ញា ភេទ ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ស្ទួ​ច​ផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​៣ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​ទី​០២- ឈ្មោះ តូ ឈុ​ន​លាប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​គេចខ្លួន​) ។

សាក្សី​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​របស់​ខ្លួន ទៅ​ទុក​ក្នុង​របង​ផ្ទះ​ចំហៀង​ខាងលិច​ពុំ​មាន​ចាក់សោ​ទេ​រួច​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ២០១៩ ជន​រង​គ្រោះ​ក្រោក​ពី​ដេក​ចេញ​មក​ក្រៅ​ផ្ទះ ស្រាប់តែ​បាត់​ម៉ូតូ​របស់​ខ្លួន​ដែល​ទុក​នៅ​ចំហៀង​ផ្ទះ​ខាងលិច​នោះ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរ​រក តែ​រក​មិនឃើញ ។ លុះដល់​វេលា​ម៉ោង​២​និង​០០​នាទី ថ្ងៃ​ដដែល​ឈ្មោះ ពិសិដ្ឋ ចាន់​សី ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ចេញពី​ភូមិ​ព្រែក​ដូន​ហែម​ឆ្ពោះទៅ​ទិស​ខាងត្បូង ឃើញ​ដូច​នោះ​ឈ្មោះ​ពិសិដ្ឋ ចាន់​សី និង​ឈ្មោះ ផា​ន់ សុ​ភ័​ណ្ឌ បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ចំណុច​កំដរ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ចាប់​ជនសង្ស័យ​បាន​រួម​ជាមួយ​ម៉ូតូ ហើយ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​អំពិល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។

បញ្ជាក់ ៖ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ណាត់ បញ្ញា បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជន​រង​គ្រោះ​ជាមួយ​ឈ្មោះ តូ ឈុ​ន​លាប ពេល​លួច​បាន​យក​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ