ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លោក​កឹ​ម សុខា ថា​រក្សា​ភាព​ស្ងៀមស្ងាត់ ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​ខុស​ពី​ក្រុម​លោកសម រ​ង្ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​លោក​កឹ​ម សុខា បាន​បង្ហា​ញជំហរ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​គោលបំណង​ចង់​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​ដែល​ខុស​ពី​ក្រុម​លោក​សម រ​ង្ស៊ី ធ្វើការ​ញុះញង់​ចាក់រុក លាប​ពណ៌ ដើម្បី​ឲ្យ​ក្រុម​កាន់​អំណាច​ឆ្លើយ​តប​រហូត​មានការ​ចាប់ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​លោក​កឹ​ម សុខា បាន​បង្ហា​ញជំហរ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​គោលបំណង​ចង់​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​ដែល​ខុស​ពី​ក្រុម​លោក​សម រ​ង្ស៊ី ធ្វើការ​ញុះញង់​ចាក់រុក លាប​ពណ៌ ដើម្បី​ឲ្យ​ក្រុម​កាន់​អំណាច​ឆ្លើយ​តប​រហូត​មានការ​ចាប់ខ្លួន ។

លោក អ៊ុំ តារា​វុ​ទ្ធី (Um Daravuthy) អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​និន្នាការ​នយោបាយ​គាំទ្រ​លោក កឹ​ម សុខា បាន​លើក​ឡើង​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ការ​រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​ដោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​» ។ លោក​បាន​លើក​ឡើង​ទៀត​ថា គួរ​ពិចារណា​មាន​អ្នកនយោបាយ​ខ្មែរ​មួយ​ក្រុម​និយម (​ក្រុម​សម រ​ង្ស៊ី​) បង្កើត​ព្រឹត្តិការណ៍​ឥត​ឈប់​ឈរ​ប្រើ​វោហារ​ចាក់​ចោទ​ចងកំហឹង​លាប​ពណ៌​ឆ្លើយឆ្លង​នាំ​ជម្លោះ​ធ្វើ​ឲ្យ​ក្រុម​មាន​អំណាច​ខឹង ប្រឹង​ទប់ទល់​ឆ្លើយ​តប​ចោទ​ចាប់ចង​វៃ​បក​រហូត​ចង់​ឈប់​ឆ្លើយ ។

លោក​បាន​បញ្ជាក់​ថា «​ឯ​ក្រុម​យើង​មិនសូវ​និយាយ​ស្តី​មិន​ឈ្លោះ​មិន​ឆ្លើយ​មិន​ឆ្លង​មិន​បង្ករឿង មិន​មួលបង្កាច់​មិន​លាប​ពណ៌​មិន​ចាក់​ដោត​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​ខាំមាត់សង្កត់ចិត្ត​នៅ​រួមរស់​ជាមួយ​ខ្មែរ​តាម​គោលការណ៍​អហិង្សា​ខ្មែរ​តែ​មួយ​បែរជា​មាន​អ្នកខ្លះ​ចាក់​ដោត​ចង់​ឲ្យ​យើង​លោត​ចោទ​យើង​ថា គ្មាន​គោល​ជំហរ​ចាំ​ស៊ី​ឡាក សម្ងំ​ស្ងៀម​…» ។ លោក​គូសបញ្ជាក់​ទៀត​ថា «​យើង​ចង់​សួរ​ថា តើ​គេ​ចង់​ឲ្យ​យើង​ទូងស្គរ​បង្កជម្លោះ ដើម្បី ដណ្តើម​ឈ្មោះ​យកឈ្នះ​ចាញ់​ខ្មែរ​គ្នា​ឯង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ការ​ផ្សះផ្សារ​ជាតិ​ឬ ? អ្នក​បង្កើត​ព្រឹត្តិការណ៍​ចាក់​ដោត​ចោទ​ថា ញុះញង់ ។

អ្នក​ចង់​រក្សា​ស្ថិរភាព​ចង់​ដោះស្រាយ​បញ្ហា​ខ្មែរ​ចង់​ផ្សះផ្សារ​ជាតិ​មិន​ឆ្លើយឆ្លង​ថា គ្មាន​គោល​ជំហរ ។ ការ​រក្សា​ភាព​ស្ងប់ស្ងាត់​មិន​ប្រទូស​ស​រ៉ា​យ ដើម្បី​រក​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ហ្នឹងហើយ​ជា​គោល​ជំហរ​របស់​យើង​»​។ អតីតមន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​មាន​គោល​ជំហរ​នយោបាយ​ច្បាស់លាស់​រៀង​រហូត​មក​ដោយ​មិនមែន​ដូច​អ្នក​ដែល​មួលបង្កាច់​ចោទ​លោក​នោះ​ទេ ។

លោក​បន្ត​ថា ប្រធាន​កឹ​ម សុខា និង​សហការី​ក៏​ដូច​ជា អ្នកគាំទ្រ​របស់​គាត់​តែងតែ​បញ្ជាក់​ជា​រឿយ​ៗ​មក​ហើយ​គឺ លោក​ប្រធាន​មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺ​រក្សា​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យ​ភាព​ជាតិ​ភាព​មិន​រណប​បរទេស​មិន​បម្រើ​ផលប្រយោជន៍​បរទេស​ណា​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ខ្មែរ​ជា​ដាច់ខាត ។ លោក​បន្ថែម​ថា តម្កល់​ផលប្រយោជន៍​ជាតិខ្មែរ​ជា​ធំ​មិន​ធ្វើ​ឲ្យ​ខ្មែរ​ឈឺចាប់​ដោយ​មិន​រើសអើង​មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ និង​មិន​គុំកួន​សងសឹក​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា និង​សន្តិវិធី​រវាង​ខ្មែរ និង​ខ្មែរ ។ លោក​បញ្ជាក់​បន្ថែម​ថា «​យក​មាតុភូមិ​កម្ពុជា​ជា​មូលដ្ឋាន​រស់នៅ និង​ជាទី​តាំង​នយោបាយ​ដោយ​ចូលរួម​រក្សា​ការពារ ដើម្បី​សេចក្តីសុខ និង​សន្តិភាព​សម្រាប់​ខ្មែរ​ទាំងអស់​គ្នា ។ ផ្សះផ្សា និង​បង្រួបបង្រួម​ឯកភាព​ជាតិ​»​។ ជាមួយ​គ្នា​នោះ​ដែរ​លោក​តារា​វុ​ទ្ធី ក៏​បាន​ចំអក​ទៅ​កាន់​ក្រុម​លោក​សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា បុគ្គល​ខ្លះ​ដឹង​ហើយ​តែ​ធ្វើ​មិនដឹង​គួរ​កុំ​មួលបង្កាច់ ប៉ុន្តែ​គប្បី​រួម​គ្នា​គិត និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ