ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្យា​ពេល​យូរពេករដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្តីទី​ថៃ​ថា​គួរតែ​បញ្ចប់​កិច្ចព្រមព្រៀង​ក្នុងឆ្នាំនេះហើយ

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ថៃ​បាន​ប្រាប់​ថា ការ​បោះ​ឆ្នោត​ក្នុង​ដៃគូ​សន្ទនា​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ស៊ីជម្រៅ​ក្នុង​តំបន់ (RCEP) ដែល​រួម​មាន​ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី…

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ថៃ​បាន​ប្រាប់​ថា ការ​បោះ​ឆ្នោត​ក្នុង​ដៃគូ​សន្ទនា​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ស៊ីជម្រៅ​ក្នុង​តំបន់ (RCEP) ដែល​រួម​មាន​ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​អូស្ត្រាលី មិន​អាច​ប៉ះពាល់​ដល់​ការ​ចរចា​ពាណិជ្ជកម្ម​ក្នុង​តំបន់​ទេ ។

អ្នកស្រី Chutima Bunyapraphasara ដែល​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្តីទី​របស់​ប្រទេស​ថៃ​បាន​និយាយ​ថា សមាជិក​ទាំងអស់​ប្តេជ្ញា​សម្រេចការ​ចរចា​លើ RCEP ក្នុងឆ្នាំនេះ​ដូចដែល​បាន​គ្រោងទុក ។

អ្នកស្រី​បាន​និយាយ​ថា «​បន្ទាប់​ពី​មានការ​ពន្យា​ពេល​អស់​៧​ឆ្នាំ​មក ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​យល់ព្រម​ថា ការ​ចរចា​គួរតែ​ត្រូវ​បាន​បញ្ចប់​ក្នុងឆ្នាំនេះ ។ ការ​ពន្យា​ពេល​បន្ថែម​នឹង​មិនល្អ​សម្រាប់​សមាជិក​ទេ ជា​ពិសេស​ខណៈ​ដែល​មានការ​អន់​ថយ​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក និង​បរិស្ថាន​ពាណិជ្ជកម្ម​ដែល​គ្មាន​លំនឹង​នេះ​» ។

អ្នកស្រី​បាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌា​កាលពី​ស​ប្តា​ហ៍​មុន​ដែល​បាន​បញ្ជាក់​ថា​ប្រទេស​ឥណ្ឌា​នឹង​គាំទ្រ​ប្រទេស​ថៃ​ដែល​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​ក្នុងឆ្នាំនេះ​ដើម្បី​សម្រេចការ​ចរចា​ពាណិជ្ជកម្ម​ក្នុង​តំបន់​នៅ​ចុងឆ្នាំ​។

អ្នកស្រី​បាន​បន្ត​ទៀត​ថា «​ប្រទេស​ឥណ្ឌា​និង​មានការ​បោះ​ឆ្នោត​មួយ​ក្នុង​ខែមេសា ហើយនឹង​មាន​រដ្ឋាភិបាល​ថ្មី​ក្នុង​ខែមិថុនា​ផង​ដែរ ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា​ពួក​គេ​នឹង​ចូលរួម​ក្នុង​ការ​ចរចា​លើ​កិច្ចព្រមព្រៀង RCEP ព្រោះ​ប្រទេស​ឥណ្ឌា​មាន​ចំណាប់អារម្មណ៍​លើ​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​»​។

គួរ​បញ្ជាក់​ដែរ​ថា RCEP បាន​ចាប់ផ្តើម​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១២ ដែល​មាន​គោលដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សមាជិក​អាស៊ាន​ទាំង ១០ និង​ដៃគូ​សន្ទនា​អាស៊ាន​ទាំង ៦ ទៀត​ដូច​ជា​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី ឥណ្ឌា និង​នូ​វែ​ល​សេ​ឡង់​ជាដើម ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម RCEP នឹង​ជួប​គ្នា​នៅ​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​សៅរ៍​ដើម្បី​រៀបចំ​គម្រោង​និង​គោលដៅ​ក្នុង​ការ​បញ្ចប់​កិច្ចចរចា​ក្នុងឆ្នាំនេះ ។

អ្នកស្រី Chutima បាន​បន្ថែម​ទៀត​ថា សមាជិក​កិច្ចព្រមព្រៀង​បាន​ព្រមព្រៀង​គ្នា​លើ​បញ្ហា​ចំនួន ៧ ហើយ ប៉ុន្តែ​បញ្ហា​ទាំង ១៣ ទៀត​ដែល​នៅ​មិន​ទាន់​ដោះស្រាយ​រួម​មានការ​ចូល​ទីផ្សារ​ផលិតផល​និង​សេវាកម្ម ព្រមទាំង​ការ​វិនិយោគ​ផង​ដែរ ៕

ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ