ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រឿងដេញបុក មួយគ្រឿងបត់មិនទាន់…ជួប​គ្រោះយ៉ាង​រន្ធត់​នៅ​ចំណុចមុខ​វត្ត​ព្រែកលៀប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​ហើយ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​មិន​បាន​ប្រយ័ត្ន​ក៏​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​អោយ​ដួល​បាក់​ក​បែកក្បាល​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ​ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​វត្ត​ព្រែក​លៀប…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​ហើយ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​មិន​បាន​ប្រយ័ត្ន​ក៏​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​អោយ​ដួល​បាក់​ក​បែកក្បាល​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ​ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​វត្ត​ព្រែក​លៀប ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សាន់ សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​FTR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CP-២៩៨៦ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ខាងលើ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ស្រប​ទិស​ដៅ​គ្នា​ជាមួយ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដេញ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​ក៏​ជ្រុល​ចង្កូត​ម៉ូតូ​បត់​ទៅ​ផ្លូវ​ស្រប​មិន​ទាន់ ស្រាប់តែ​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​បុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​អោយ​ដួល​បាក់​ក​បែកក្បាល​ធ្លាយ​ចេញ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ជាប់​នឹង​ជាមួយ​ម៉ូតូ ចំណែក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​នោះ​បើក​គេច​បាត់​ស្រមោល រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​បាក់​កាំ​ខាង​មុខ ។ បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​មើល​ក្នុង​ខ្លួន​របស់​ជន​រង​គ្រោះ​មាន​តែ​លុយ មិន​​មាន​លិខិត​ស្នាម​អ្វី​នៅ​ជាប់​ខ្លួន​ជន​រង​គ្រោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ទឹកថ្លា​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​អោយ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ