រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងជួបតំណាងគណបក្សនយោបាយចំនួន១៦ ដែលសម្រេចចិត្តចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។ សម្តេចតេជោបានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា«នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ ខ្ញុំនឹងជួបប្រជុំពិភាក្សាការងារប្រចាំឆមាសជាមួយបងប្អូនមកពីគណបក្សចំនួន១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ។
សម្តេចបានបញ្ជាក់អំពីជំនួបនេះថា«នេះ គឺជាដំណើការនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសយើង ។ ការចូលរួមផ្តល់នូវមតិយោបល់ល្អៗពីគណបក្សនយោបាយទាំងអស់ដល់រាជរដ្ឋាភិបា គឺជួយជំរុញដល់ការកសាងប្រទេសអោយកាន់តែរីកចម្រើនទៅមុខ» ។ ជាមួយគ្នានោះដែរសម្តេចក៏បានអរគុណបងប្អូនដែលបានរួមចំណែកចូលរួមជួយប្រទេសជាតិ និងអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាការពាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍លឿនទៅមុខ ៕
ចែករំលែកព័តមាននេះ