ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ពិសេស​បំបាត់​ផ្សែង​បារី​ពី​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​ទីក្រុង​សៀមរាប​ជាទី​ក្រុង​គ្មាន​ផ្សែង​បារី នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ រយៈកាល​កន្លង​មក​រដ្ឋបាល​ក្រុង​សៀមរាប​បាន​បង្កើត​គណៈកម្មការ​ទីក្រុង​គ្មាន​ផ្សែង​បារី​ហើយ​បាន​រៀបចំ​សិក្ខាសាលា…

ខេត្តសៀមរាប ៖ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​ទីក្រុង​សៀមរាប​ជាទី​ក្រុង​គ្មាន​ផ្សែង​បារី នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ រយៈកាល​កន្លង​មក​រដ្ឋបាល​ក្រុង​សៀមរាប​បាន​បង្កើត​គណៈកម្មការ​ទីក្រុង​គ្មាន​ផ្សែង​បារី​ហើយ​បាន​រៀបចំ​សិក្ខាសាលា និង វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដល់ សង្កាត់​ទាំង​១២, មន្ទីរ​ពាក់ព័ន្ធ​, នគរបាល​, រួម​ទាំង​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ មាន​ដូច​ជា​សណ្ឋាគារ​/​ផ្ទះសំណាក់ ភោជនីយដ្ឋាន​/​អាហារ​ដ្ឋា​ន វត្ត​អារាម សាលារៀន និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

សូម​បញ្ជាក់​ថា ជាក់ស្តែង​សង្កាត់​ទាំង​១២​របស់​ក្រុង​សៀមរាប​ភាគច្រើន​បាន​ដាក់​បញ្ចូល​គម្រោង​ទីក្រុង​គ្មាន​ផ្សែង​បារី​ក្នុង​ផែនការ​សង្កាត់​ឆ្នាំ​តាំងពី​ឆ្នាំ​២០១៧ ។

លោក​បាន​បង្ហាញ​ថា សកម្មភាព​អនុវត្ត​សំខាន់​ៗ​ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិត​ផល​ថ្នាំជក់​របស់​សង្កាត់​ទាំង​១២​រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​បាន​ចុះ​ទៅ​អប់រំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប​ស្តី​ពី​ការ​ហាម​ជក់បារី​នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ ការ​ហាម​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់​ជាដើម ។

ថ្មី​ៗ​នេះ​រដ្ឋបាល​ក្រុង​សៀមរាប​បាន​រៀបចំ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី និង​ដំឡើង​ស្លាក​សញ្ញា​ទូ​ទាំង​ក្រុង​សៀមរាប​ស្តី​អំពី​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ការ​ហាម​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់ និង​ផល​ប៉ះពាល់​នៃ​ការ​ជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ