កំពូល​កូនប្រសារ​ខឹង​សុំ​លុយ​អត់ឱ្យ​វាយ​ម្តាយក្មេក​ដេកពេទ្យ


ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​បរ​កែវ​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​ម្តាយក្មេក​ខ្លួនឯង​រង​របួសធ្ងន់ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រុំ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ជនសង្ស័យ​ដែល​ឃាត់​ខ្លួ​នោះ​ឈ្មោះ ទីង ឌឿ​ន ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រុំ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​ថា ជនសង្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​ម្តាយក្មេក​របស់​ខ្លួន​បណ្តាល​ឱ្យ​រង​របួសធ្ងន់​នោះ​ដោយសារ​សុំ​លុយ​មិន​បាន​ហើយ​ទើបនឹង​ចេញពី​ពន្ធនាគារ​ថ្មី​ៗ​តែ​ប្រពន្ធ​មិន​បាន​នៅ​ជាមួយ​នោះ​ទេ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​បរ​កែវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ