ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​ដី​ដល់​ក្បាល​ប្រេត​នៅ​សង្កាត់​ស្រ​ង៉ែ សង្ស័យ​សមត្ថកិច្ច​ជំនាញ​សម្ងំ​ក្រាប​ពង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នេះ​ថា មាន​ក្រុម​ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​ស្ទើរ​ដល់​ក្បាល​ប្រេត​នៅ​សង្កាត់​ស្រ​ង៉ែ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​គ្មាន​វិធាន​វិការ​ទប់ស្កាត់​សោះឡើយ គេ​សង្ស័យ​ថា ករណី​នេះ​អាច​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ។…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នេះ​ថា មាន​ក្រុម​ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​ស្ទើរ​ដល់​ក្បាល​ប្រេត​នៅ​សង្កាត់​ស្រ​ង៉ែ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​គ្មាន​វិធាន​វិការ​ទប់ស្កាត់​សោះឡើយ គេ​សង្ស័យ​ថា ករណី​នេះ​អាច​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រុម​ឈ្មួញ​ហ៊ាន​ធ្វើ​ទាំង​បំពាន​បែប​នេះ​ទំនង​មាន​មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តសៀមរាប​ជា​អ្នក​នៅ​ក្រោយខ្នង​ដើម្បី​ផលប្រយោជន៍​ជា​ថ្នូរ​ទៅ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​កាយ​ដី ដោយ​មិន​ខ្វល់​ទៅ​នឹង​ការ​រិះគន់​អ្វី​ទាំងអស់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខាងលិច​វត្ត​ចេ​តី​យ៍ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ថៅកែ​រណ្ដៅ​ដី​ដែល​មាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការ​កាយ​យក​អាចម៍ដី​ដែល​មាន​ជម្រៅ​រាប់​សិប​ម៉ែត្រ​នោះ​គេ​មិន​ទាន់​ដឹង​ថា មានឈ្មោះ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ។

ប៉ុន្តែ​ប្រភព​បាន​ទម្លាយ​ថា គឺជា​អ្នក​រកស៊ី​ផ្នែក​កាយ​យក អាចម៍ដី លក់ នេះ​ជា​យូរណាស់​មក​ហើយ ថែម​ទាំង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង នៅ​ក្នុង​អាណាចក្រ​ខេត្តសៀមរាប​។​មន្ត្រី​មួយ​ចំនួន​នៅ​ខេត្តសៀមរាប ក៏​អាច​កោតខ្លាច​ញញើត​មិន​ហ៊ាន​ធ្វើការ​ប៉ះពាល់​ទៅ​នឹង​ថៅកែ​រណ្ដៅ​ដី​នោះ​ដែរ ។ ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ