ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចង់​អស់​លុយ​ដូរ​ថ្ម​ទូរស័ព្ទ ពេល​ប​ញ្ជូ​ល​កុំ​ធ្វើ​រឿង​៣​យ៉ាងនេះ

5 ឆ្នាំ មុន

អ្នក​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​តែងតែ​ចង់​ប្រើ​ទូរស័ព្ទ​របស់​គេ​បាន​យូរ ប៉ុន្តែ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​មាន​អាយុកាល​ចាស់​ដែរ ។ ប្រសិនបើ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង​មួយ​ឆ្នាំ អ្នក​ប្រហែលជា​ប្រទះ​ឃើញ​ថា​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឆាប់​អស់​ជាង​ពេល​ដែល​វា​នៅ​ថ្មី ។ បើ​អ្នក​ប្រើ​លើស​ពី​ពីរ​ឆ្នាំ​ហើយ​ទូរស័ព្ទ​អ្នក​អាច​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ឆ្លងកាត់​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បញ្ចូល​ថ្ម​ពេញ​ក៏​ដោយ ។ ខាងក្រោម​នេះ​គឺជា​គ​ន្លឺះ​សំខាន់​ៗ​ដែល​អាច​ជួយ​ឲ្យ​ថ្ម​របស់​អ្នក​មិន​ងាយ​ចាស់​និង​នៅ​ដំណើរការ​បាន​ល្អ ៖…

អ្នក​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​តែងតែ​ចង់​ប្រើ​ទូរស័ព្ទ​របស់​គេ​បាន​យូរ ប៉ុន្តែ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​មាន​អាយុកាល​ចាស់​ដែរ ។ ប្រសិនបើ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង​មួយ​ឆ្នាំ អ្នក​ប្រហែលជា​ប្រទះ​ឃើញ​ថា​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឆាប់​អស់​ជាង​ពេល​ដែល​វា​នៅ​ថ្មី ។

បើ​អ្នក​ប្រើ​លើស​ពី​ពីរ​ឆ្នាំ​ហើយ​ទូរស័ព្ទ​អ្នក​អាច​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ឆ្លងកាត់​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បញ្ចូល​ថ្ម​ពេញ​ក៏​ដោយ ។ ខាងក្រោម​នេះ​គឺជា​គ​ន្លឺះ​សំខាន់​ៗ​ដែល​អាច​ជួយ​ឲ្យ​ថ្ម​របស់​អ្នក​មិន​ងាយ​ចាស់​និង​នៅ​ដំណើរការ​បាន​ល្អ ៖

១. ការ​បញ្ចូល​ថ្ម​មិន​ឲ្យ​ពេញ
ការ​បញ្ចូល​ថ្ម​មិន​ឲ្យ​ពេញ​មិន​ប៉ះពាល់​ដល់​ថ្ម​ទូរស័ព្ទ​បែប Lithium-ion ឡើយ ហើយ​វា​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​វា​មាន​អាយុកាល​កាន់តែ​វែង​ថែម​ទៀត​ផង ។ ពេល​ដែល​ទូរស័ព្ទ​របស់​អ្នក​មិន​មាន​ថ្ម​ច្រើន វា​មិន​ប្រើ​កម្លាំង​អូស​ខ្លាំង​ទេ ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​ល្អ​សម្រាប់​អាយុកាល​ថ្ម ។

ដូច្នេះ​អ្នក​គួរតែ​បញ្ចូល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​មិន​ឲ្យ​លើស​ពី ៨០% និង​រក្សា​វា​មិន​ឲ្យ​ធ្លាក់​ក្រោម ៣០%​។ បើសិនជា​អ្នកមាន​លទ្ធភាព អ្នក​គួរតែ​បញ្ចូល​ថ្ម​បន្ទាប់​ពី​អ្នក​ប្រើ​អស់ ២០% ព្រោះ​វា​ជួយ​ដល់​អាយុកាល​ថ្ម​ទូរស័ព្ទ​អ្នក​ជាងគេ ។

២. ចៀសវាង​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ចោល
ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​មួយ​យប់ ឬ​ដាក់​វា​ចោល​មួយ​ថ្ងៃ​ពេញ​គឺជា​ទម្លាប់​ដែល​មនុស្ស​ភាគច្រើន​មាន ប៉ុន្តែ​វា​មិនល្អ​សម្រាប់​ថ្ម​ទូរស័ព្ទ​ទេ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទាំងស្រុង​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​បិទ​បើក​ដោយ​ខ្លួនឯង និង​អាច​ប៉ះពាល់​ដល់​អាយុកាល​ថ្ម​ផង​ដែរ ។

៣. កុំ​លេង​ហ្គេ​ម ឬ​មើល​វី​ឌី​អូ​ពេល​ដែល​កំពុង​បញ្ចូល​ថ្ម
ជម្រើស​ដ៏​ល្អ​បំផុត​គឺ​បិទ​ទូរស័ព្ទ​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​បញ្ចូល​ថ្ម ប៉ុន្តែ​វា​មិន​ងាយស្រួល​ឡើយ ។ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ជៀសវាង​ការ​ប្រើ​ទូរស័ព្ទ​ដែល​ទាមទារ​កម្លាំង​អូស​ខ្លាំង​ពេល​ពេល​ដែល​កំពុង​បញ្ចូល​ថ្ម ៕

ប្រភព ៖ Androidauthority

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ