ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បញ្ចូល​ថ្ម​បែប Wireless ប៉ះពាល់​ដល់​ថ្ម​ទូរស័ព្ទ​អ្នក​ទេ?

5 ឆ្នាំ មុន

ការ​បញ្ចូល​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ ឬ​បែប Wireless កើត​មាន​ឡើងជា​យូរ​មក​ហើយ ប៉ុន្តែ​វា​មិន​ទាន់​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅឡើយ​ទេ ព្រោះតែ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដូច​ជា​ល្បឿន​នៃ​ការ​បញ្ចូល​ថ្ម​ជាដើម​។ ការ​មិន​ចាំបាច់​ស្វែងរក​ខ្សែ​ដើម្បី​ដោត​ចូល​ទូរស័ព្ទ​របស់​អ្នក​គឺជា​ចំណុច​ល្អ​មួយ​ជា​ពិសេស​ពេល​ដែល​វា​ងងឹត​ហើយ​អ្នក​មិន​ចង់​ដាស់​រំខាន​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ផង​ដែរ មាន​មនុស្ស​កាន់តែ​ច្រើន​បាន​សួរ​មក​ថា​តើ​ការ​បញ្ចូល​ថ្ម​ដោយ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ថ្ម​ទូរស័ព្ទ​ឬទេ? លោក…

ការ​បញ្ចូល​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ ឬ​បែប Wireless កើត​មាន​ឡើងជា​យូរ​មក​ហើយ ប៉ុន្តែ​វា​មិន​ទាន់​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅឡើយ​ទេ ព្រោះតែ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដូច​ជា​ល្បឿន​នៃ​ការ​បញ្ចូល​ថ្ម​ជាដើម​។

ការ​មិន​ចាំបាច់​ស្វែងរក​ខ្សែ​ដើម្បី​ដោត​ចូល​ទូរស័ព្ទ​របស់​អ្នក​គឺជា​ចំណុច​ល្អ​មួយ​ជា​ពិសេស​ពេល​ដែល​វា​ងងឹត​ហើយ​អ្នក​មិន​ចង់​ដាស់​រំខាន​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ផង​ដែរ មាន​មនុស្ស​កាន់តែ​ច្រើន​បាន​សួរ​មក​ថា​តើ​ការ​បញ្ចូល​ថ្ម​ដោយ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ថ្ម​ទូរស័ព្ទ​ឬទេ?

លោក Daniel Abraham ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​នៅ Argonne Laboratory បាន​ប្រាប់​ទៅ​គេហទំព័រ Digital Trends ថា ប្រសិនបើ​អ្នក​មិន​ចង់​កាត់​បន្ថយ​អាយុកាល​ថ្ម និង​អាច​ប្រើ​ទូរស័ព្ទ​បាន​យូរ​ជាង​មុន​ដោយ​មិន​ចាំបាច់​បញ្ចូល​ថ្ម​ច្រើន​ដង អ្នក​គួរតែ​កាត់​បន្ថយ​កម្លាំង​ទាញ​របស់​ម៉ាស៊ីន​។

កម្មវិធី​ដែល​តែងតែ​បញ្ជូន​ទិន្នន័យ​ទាំង​ដែល​អ្នក​មិន​បើក​ដំណើរការ​វា ឬ​ការ​ដែល​នៅ​តំបន់​ដែល​មិន​មាន​សេវា​ទូរស័ព្ទ​ខ្លា​ង​អាច​ប៉ះពាល់​ដល់​អាយុកាល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​បាន​។

បើ​ទោះជា​មិន​ទាន់​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា ការ​បញ្ចូល​ថ្ម​បែប Wireless អាច​កាត់​បន្ថយ​អាយុកាល​ថ្ម​ទូរស័ព្ទ​លឿន​ជាង​ការ​បញ្ចូល​ថ្ម​ដោយ​ប្រើ​ខ្សែ​ក៏​ពិតមែន យើង​ក៏​ត្រូវ​តែ​ទទួលស្គាល់​ចំណុច​ល្អ​ៗ​ដែល​ផ្តល់​ជូន​ដោយ​ការ​បញ្ចូល​ថ្ម​បែប Wireless ដែរ ។

ឧទាហរណ៍​ដូច​ជា​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការ​ដាច់​ខ្សែ​ជាដើម ហើយ​អ្នក​អាច​ប្រើ​វា​បាន​យ៉ាង​ងាយ​តាម​សណ្ឋាគារ លើ​យានយន្ត និង​ក្នុង​ភោជនីយដ្ឋាន​ជាដើម ។ ប៉ុន្តែ​បើ​អ្នក​បញ្ចូល​ថ្ម​ដោយ​វិធី​នេះ​អ្នក​គួរតែ​យល់​ដឹង​ពី​សីតុណ្ហភាព​ទូរស័ព្ទ​ផង​ដែរ ។ ទូរស័ព្ទ​ភាគច្រើន​ឡើងក​ម្តៅ​ពេល​ដែល​អ្នក​បញ្ចូល​ថ្ម​បែប Wireless និង​ជា​ពិសេស​ពេល​ដែល​អ្នក​បញ្ចូល​ថ្ម​ដោយ​មាន Case ។

ថ្ម​ទូរស័ព្ទ​ភាគច្រើន​ត្រូវ​បាន​ប៉ះពាល់​ពី​សីតុណ្ហភាព​ដូច្នេះ​អ្នក​គួរតែ​ពិនិត្យ​មើល​ថា​ឆ្នាំង​បញ្ចូល​ថ្ម​របស់​អ្នក​មានការ​ទទួលស្គាល់​ច្បាស់លាស់​ឬទេ ៕

ប្រភព ៖ digitaltrends

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ