ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធំ​ៗ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​អាច​បត់បែន​បាន ​តែ​អាចនឹង​ធ្វើ​ឱ្យ​អ្នក​ប្រើ​ខកបំណង​ខ្លាំង

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​បាន​ផ្តោត​សំខាន់​លើ​ស្មា​ត​ហ្វូ​ន​ទម្រង់​ថ្មី​ដើម្បី​ជំរុញ​ដល់ទី​ផ្សារ ដោយ​មានការ​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​យ៉ាង​ងាយ ។ ប៉ុន្តែ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​អាច​នឹង​មានការ​ខកបំណង​យ៉ាង​ខ្លាំង​ផង​ដែរ ។ ក្រុមហ៊ុន Huawei របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​របស់​ពួក​គេ​មាន​តម្លៃ​ដល់​ទៅ ២,៦០០​ដុល្លារ​ក្នុង​មួយ​គ្រឿង​បើ​ទោះជា​អាច​ប្រើ​បច្ចេកវិទ្យា 5G…

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​បាន​ផ្តោត​សំខាន់​លើ​ស្មា​ត​ហ្វូ​ន​ទម្រង់​ថ្មី​ដើម្បី​ជំរុញ​ដល់ទី​ផ្សារ ដោយ​មានការ​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​យ៉ាង​ងាយ ។ ប៉ុន្តែ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​អាច​នឹង​មានការ​ខកបំណង​យ៉ាង​ខ្លាំង​ផង​ដែរ ។

ក្រុមហ៊ុន Huawei របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​របស់​ពួក​គេ​មាន​តម្លៃ​ដល់​ទៅ ២,៦០០​ដុល្លារ​ក្នុង​មួយ​គ្រឿង​បើ​ទោះជា​អាច​ប្រើ​បច្ចេកវិទ្យា 5G បាន​ពិតមែន​ក្តី ។ ជាមួយ​គ្នា​នេះ​ផង​ដែរ កាលពី​ស​ប្តា​ហ៍​មុន Samsung បាន​ប្រកាស​ថា ស្មា​ត​ហ្វូ​ន​បត់បែន​បាន Galaxy Fold របស់​ពួក​គេ​មាន​តម្លៃ​ចាប់ពី ១,៩៨០​ដុល្លារ​ផង​ដែរ ហើយនឹង​ចាប់​មាន​លើ​ទីផ្សារ​នៅ​ខែមេសា​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ព្យាយាម​បង្កើត​គំនិត​ថ្មី​ៗ​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ទិញ​ស្មា​ត​ហ្វូ​ន​ថ្មី​បើ​ទោះជា​ទូរស័ព្ទ​ដែល​ពួក​គេ​កំពុង​តែ​មាន​គឺ​គ្រប់គ្រាន​ទៅ​ហើយ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

អ្នកវិភាគ​នៅ​ក្រុមហ៊ុន Canalys បាន​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ ២០១៩ មិនមែន​ជា​ឆ្នាំ​ដែល​ទូរស័ព្ទ​ទាំងនេះ​អាច​មាន​ប្រជាប្រិយភាព​ខ្លាំង​ទេ​បើ​ទោះជា​ក្រុមហ៊ុន​ដទៃ​នឹង​ចាប់ផ្តើម​ធ្វើ​តាម​ក្នុង​ពេល​ខាង​មុខ​ពិតមែន​ក្តី​។ ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា ស្មា​ត​ហ្វូ​ន​ទម្រង់​ថ្មី​នេះ​នឹង​បន្ត​ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​ដែល​អាច​លក់​ចេញ​បាន​តិច​ជាង ២​លាន​គ្រឿង​ប៉ុណ្ណោះ​ជុំវិញ​ពិភពលោក​។

គួរ​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន Gartner បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ទូរស័ព្ទ​ដៃ​បាន​ធ្លាក់​ចុះ​អស់ ១.២%​នៅ​ឆ្នាំ ២០១៨ ប៉ុន្តែ​វា​អាច​នឹង​លូតលាស់​បាន ១.៦%​ក្នុង​ឆ្នាំ ២០១៩​នេះ​ព្រោះ​យែ​មានការ​ផ្លាស់​ប្តូរ​ទូរស័ព្ទ​ចាស់​ក្នុង​ទីផ្សារ​ចិន សហរដ្ឋអាមេរិក​និង​អ៊ឺ​រ៉ុ​ប​ខាងលិច ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកវិភាគ​បាន​បន្ត​ថា អតិថិជន​ភាគច្រើន​នឹង​ទិញ​ស្មា​ត​ហ្វូ​ន 4G ថ្មី​ៗ​ដូច​ជា Samsung Galaxy S10 មុន​ពេល​ស្មា​ត​ហ្វូ​ន​ជំនាន់ 5G ត្រូវ​បាន​លក់​ពេញទី​ផ្សារ​នៅ​ឆ្នាំ ២០២៣ ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន និង​ឆ្នាំ ២០២៦ ក្នុង​អឺរ៉ុប​ជាដើម ៕

ប្រភព ៖ Voanews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ