ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជាង​3%​បន្ទាប់​ពី​លោក​ត្រាំ​រិះគន់ ​OPEC

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជាង​៣% កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) ស្នើ​ដល់​OPEC​ឲ្យ​កាត់​បន្ថយ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ ដោយ​លោក​បាន​និយាយ​ថា…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជាង​៣% កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) ស្នើ​ដល់​OPEC​ឲ្យ​កាត់​បន្ថយ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ ដោយ​លោក​បាន​និយាយ​ថា ៖« តម្លៃ​ប្រេង​កំពុង​តែ​កើនឡើង​ខ្ពស់​ពេក​ហើយ »​។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​Rueters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៥ កុម្ភៈ ។

តម្លៃ​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent បាន​ធ្លាក់​ចុះ​២,៣៦​ដុល្លារ ឬ​៣,៥% មក​ស្មើ ៦៤,៧៦​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ដែល​តម្លៃ​ប្រេង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​អស់​១,៧៨​ដុល្លារ ឬ​៣,១% មក​ស្មើ​៥៥,៤៨​ដុល្លារ​ក្នុង​មួយ​ធុង​ផង​ដែរ ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​លើ Twitter របស់​លោក​ថា ៖« តម្លៃ​ប្រេង​កំពុង​តែ​កើនឡើង​ខ្ពស់​ពេក​ហើយ ។ OPEC សូម​សម្រាក និង​បន្ធូ​បន្ថយ​ផង ។ ពិភពលោក​កំពុង​ទុនខ្សោយ​ណាស់ មិន​អាច​ទទួលយក​កំណើន​តម្លៃ​បាន​ទេ »​។

លោក Michael O’Donnell អ្នក​យុទ្ធសាស្ត្រ​នៅ RJO Futures ក្នុង​រដ្ឋ Chicago បាន​និយាយ​ថា ៖« ខ្ញុំ​ម​គិត​ថា Tweet នោះ​បាន​ជំរុញ​ឲ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ពេល​ព្រឹក ហើយ​ពួក​យើង​មិន​ទាន់​មើលឃើញ​ការ​ល្អ​ប្រសើរ​ឡើង​វិញ​ទេ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ប្រេង​បាន​កើនឡើង​ប្រមាណ​២០%​មក​ហើយ​តាំងពី​ដើមឆ្នាំ​នេះ​ពេល​ដែល​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​ដទៃ​ដូច​ជា​រុ​ស្ស៊ី​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​កាត់​បន្ថយ​ចំនួន​ប្រេង​លើ​ទីផ្សារ ។

លោក​Jim Ritterbush​ប្រធាន​Ritterbusch and Associates បាន​និយាយ​ថា ៖« លោក​ត្រាំ​ប្រៀប​ដូច​ជា​កំពុង​ព្យាយាម​គ្រប់គ្រង​ប្រេង​… ដើម្បី​រក្សា​ផលិតកម្ម​គ្រប់គ្រាន់​ដើម្បី​បន្ត​ឲ្យ​មាន​ប្រេង​ច្រើន​លើ​ទីផ្សារ »​។

យ៉ាងណា​ក្តី ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ព្យាករណ៍​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ផលិតកម្ម​ប្រេង​របស់​ពួក​គេ​នឹង​ធ្លាក់​ចុះ​នៅ​ខែមីនា ព្រោះតែ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម មក​ស្មើ​ត្រឹម ៩,៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចេញ​ប្រេង​ពី​អីុ​រ៉​ង់ និង​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ធ្វើ​ឲ្យ​ទីផ្សារ​ចង្អៀត បើ​ទោះជា​ផលិតកម្ម​ក្នុង​សហរដ្ឋអាមេរិក​កើនឡើង​ពិតមែន​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ