ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ករណី​ផ្សេង​​ក្នុង​ថ្ងៃ​តែ​មួយ ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​២៥ កុម្ភៈ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់ និង​ស្រាល​៣​នាក់ ។ លោក​វរសេនីយ៍ទោ សួន…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​២៥ កុម្ភៈ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់ និង​ស្រាល​៣​នាក់ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១-​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​ខាងកើត​មណ្ឌល​សុខភាព​បន្ទាយឆ្មារ​ចំងាយ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ ក្នុង​នោះ​ស្រី​១​នាក់​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១Q-៩៩០៤ បើកបរ​ដោយ​ឈ្មោះ ភៀន ភិ​ម​ដាវ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ បាន​រង​របួសធ្ងន់ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក EXCITER ធុន​សេ​១៥០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ បើកបរ​រ​ដោយ​ឈ្មោះ សែ វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយឆ្មារ បាន​រង​របួសធ្ងន់ ។

លោកនាយ​រង​ការិយាល័យ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​EXCITER បើកបរ​ដោយ​យុវជន​ម្នាក់ បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង ហើយ​ម៉ូតូ​ម៉ាក EXCITER បើក​ចូល​គន្លង​ស្តាំ​វិញ ទៅ​បុក​ចំ​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មយ៉ាង​ពេញទំហឹង បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ទាំង​សងខាង​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សា​ម៉ុ​យមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក តែ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​មង្គល​បូ​រី​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ​។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា ចំណែក​ករណី​ទី​២-​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​សែ​សិន​ប្រហែល​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ហ្ស៊ូ​មមើ​អិ​ច ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​មនុស្ស​របួសធ្ងន់​២​នាក់ ក្រោយមក​បាន​ស្លាប់​ម្នាក់​នៅ​មន្ទីរពេទ្យ និង​មនុស្ស​៣​នាក់​ទៀត​បាន​របួសស្រាល ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ូ​មមើ​អិ​ច​ជិះ​គ្នា​៣​នាក់​រួម​មាន ១-​ឈ្មោះ​លឹ​ម សុ​ថេ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ បាន​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ២-​ឈ្មោះ​ឈួ​ន ថេ​ង ភេទ​ប្រុស ជា​អ្នក​រួម​ដំណើរ បាន​រង​របួសស្រាល ៣-​ឈ្មោះ​វុ​ធ វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​រួម​ដំណើរ​បាន​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​គ្នា​២​នាក់ រួម​មាន​អ្នកបើកបរ​ម៉ូតូ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​រង​របួសស្រាល រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ មាស ប៊ុ​ន​ឈី​ញ ភេទ​ប្រុស រស់នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី បាន​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ