ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ធំ​បញ្ជា​ឲ្យ​មេ​រង​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ក្រុង​តា​ខ្មៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មានការ​ព្រមាន​ពី​សំណាក់​លោក​ឧត្តមសេនីយទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​រួច​មក​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​០០​នាទី…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មានការ​ព្រមាន​ពី​សំណាក់​លោក​ឧត្តមសេនីយទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​រួច​មក​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​០០​នាទី នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ក្រោម​វត្តមាន​លោក​វរសេនីយ​ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ស្ដី​ពិការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ក្រុង​តា​ខ្មៅ និង​មានការ​ចូលរួម​ពី​លោក​អធិការរង​ទទួល​ការងារ​យុត្តិធម៌ លោក​អធិការរង​ទទួល​ការងារ​សេនាធិការ លោកនាយ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​លោកនាយ​ប៉ុស្ដិ៍​រដ្ឋបាល​ទាំង​៦ ។

ក្នុង​កិច្ចប្រជុំ​នេះ​លោក​វរសេនីយ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​មាន​ប្រសាសន៍​ថា ក្នុង​ផ្នែក​ជំនាញ​យុត្តិធម៌ និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ទាំង​៦​សហការ​គ្នា​ចុះ​ស្រាវជ្រាវ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាមដាន​ចាំ​ចាប់​ក្រុម​ជន​ស៊ី​វិល​ចុះ​ធ្វើ​សកម្មភាព​អោយ​អ្នក​កត់​ឆ្នោត​កត់​អោយ​ក្រុម​ខ្លួន និង​ប្រគល់​ភារកិច្ច​បង្កើត​ក្រុមការងារ​បង្ការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​មាន​លោក​វរសេនីយត្រី ចំរើន បញ្ញា អធិការរង​ក្រុង​តា​ខ្មៅ​ជា​ប្រធាន ។

សូម​រំលឹក​ថា ល្បែង​កន្ទុយលេខ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​មួយ​រយៈ​នេះ គេ​សង្កេត​ឃើញ​ថា មាន​នគរបាល​បង្ក្រាប​ច្រើន​តែ​ការ​បង្ក្រាប​នេះ​ដូច​ជា បង្ក្រាប​តែ​ទីតាំង​កត់​តូចតាច ហើយ​កន្លែង​ផ្សេង​ទៀត​ដូច​ជា មិន​ញញើត​សមត្ថកិច្ច​សោះ ហើយ​ថែម​ទាំង​និយាយ​ថា មិន​ខ្លាច​ទេ​បាន​ចាត់ចែង​រួច​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ