ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រឿង​ឈប់​ចុះ​បត់ជើងតូច មួយ​គ្រឿង​ទៀត​មក​ដល់​ពន្លះ​ខ្ទេច​ទាំង​២

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ហ្វ័​រ​រែ​ន​ន័​រ​មួយ​គ្រឿង​ពេល​ដែល​ម្ចាស់​ឈប់​បត់ជើងតូច​នៅ​ខាងស្តាំ​ដៃ​ស្រាប់តែ​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​ទាំង​សងខាង​បាន​រង​របួសស្រាល​ត្រូវ​គេ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២-៣…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ហ្វ័​រ​រែ​ន​ន័​រ​មួយ​គ្រឿង​ពេល​ដែល​ម្ចាស់​ឈប់​បត់ជើងតូច​នៅ​ខាងស្តាំ​ដៃ​ស្រាប់តែ​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​ទាំង​សងខាង​បាន​រង​របួសស្រាល​ត្រូវ​គេ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២-៣ ចំណុច​ភូមិ​អំពិលទឹក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AL-៨៣៤០ បើកបរ​ដោយ​ឈ្មោះ អឿ​ន អៀង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​របួសស្រាល ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ័​រ​រែ​ន​ន័​រ ពណ៌​ប្រ​ផះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២D-៦២២១ បើកបរ​ដោយ​ឈ្មោះ ឃឹម សុ​ខន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ទន្លាប់​ខ្ពស់ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​រង​របួសស្រាល​។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើ​ហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ័​រ​រែ​ន​ន័​រ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ឈប់​រថយន្ត​ដើម្បី​ចុះ​បត់ជើងតូច ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ្វ័​រែ​ន​ន័​រ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​បើករថយន្ត​ទាំង​សងខាង​រង​របួសស្រាល​ទាំង​២​នាក់​តែ​ម្តង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ។

ក្រោយ​កើតហេតុ រថយន្ត​ដែល​រង​ការ​ខូច​ធ្ងន់​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថ​កិ​ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំ​រោងទង​រង់ចាំ​ភាគី​ទាំង​២​សំរបសំរួល​គ្នា​ដោយ​សន្តិវិធី ។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ្វ័​រ​រែ​ន​ន័​រ​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ជួប​ពិភាក្សា​ការងារ​ជាមួយ​មិត្តភក្តិ​នៅ​ឧដុង្គ​រួច​មក គាត់​បាន​បើករថយន្ត​តែ​ម្នាក់ឯង​ពី​ឧដុង្គ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ឈប់​រថយន្ត​ដើម្បី​ចុះ​បត់ជើងតូច ស្រាប់តែ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របា​ន​បើក​មក​បុក​រថយន្ត​របស់​គាត់​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​នាម​គាត់​ជា​ជន​រង​គ្រោះ​សង្ឃឹម​និង​ជឿជាក់​ថា​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​នឹង​ធ្វើការ​ប្រកបដោយ​ភាព​យុត្តិធម៌​ត្រឹមត្រូវ​និង​មិន​លំអៀង​​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ