ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lexus ត្រកូល UX នឹង​ក្លាយទៅជា​មាន់​ថ្មី​ដែល​ត្រូវប៉ាន់

5 ឆ្នាំ មុន

នៅ​ពេល​នេះ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន បាន​ចេញ​ម៉ូ​ដែល​ថ្មី​ក្រោម​ត្រកូល UX ដែល​ជា​រថយន្ត​ប្រភេទ Crossover ម៉ាស៊ីន Hybrid ។ គេ​បាន​រំពឹង​ថា វា​នឹង​ក្លាយទៅជា​រថយន្ត​ត្រូវប៉ាន់​នៅ​ទីផ្សារ​អឹ​រ៉ុ​ប…

នៅ​ពេល​នេះ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន បាន​ចេញ​ម៉ូ​ដែល​ថ្មី​ក្រោម​ត្រកូល UX ដែល​ជា​រថយន្ត​ប្រភេទ Crossover ម៉ាស៊ីន Hybrid ។ គេ​បាន​រំពឹង​ថា វា​នឹង​ក្លាយទៅជា​រថយន្ត​ត្រូវប៉ាន់​នៅ​ទីផ្សារ​អឹ​រ៉ុ​ប ដោយសារ​តែ​មនុស្ស​ជា​ច្រើន​កំពុង​ចាក​ចេញពី​ការ​ប្រើប្រាស់​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ។

Lexus បាន​លក់​រថយន្ត​ជិត ៣​សែន​គ្រឿង​នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៨ តែ​លក់​បាន​ត្រឹម ១២៤០៥​គ្រឿង​ប៉ុណ្ណោះ​នៅ​ទីផ្សារ​អឺរ៉ុប ។ នេះ​គឺ​អាច​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា យីហោ Lexus នៅ​អឺរ៉ុប​មិនសូវ​ជា​ពេញ​និ​ម​ប៉ុន្មាន​ទេ ។

Lexus ពេល​នេះ​រំពឹង​ថា ការ​លក់​នៅ​អឺរ៉ុប​នឹង​មានការ​កើនឡើង​២០% ដែល​អាច​ឡើង​បាន ១៤០០០​គ្រឿង ។ ជាមួយនឹង​ត្រកូល UX គេ​រំពឹង​ថា នឹង​អាច​លក់​រថយន្ត​របស់​ខ្លួន​នៅ​ទីផ្សារ​អឺរ៉ុប​បាន ១​សែន​គ្រឿងក្នុង​មួយ​ឆ្នាំ ។

លោក Ewan Shepherd នាយក​ក្រុមហ៊ុន Lexus នៅ​ចក្រភព​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា​៖ «​មនុស្ស​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ដើរ​ឆ្ពោះទៅ​កាន់ការ​ប្រើប្រាស់​រថយន្ត Hybrid ហើយ​ចាក​ចេញពី​រថយន្ត​ម៉ា​ស៊ូ​ត ​។ រថយន្ត​ត្រកូល UX របស់ Lexus នឹង​លក់​ជា​ម៉ូ​ដែល 250h ដែល​មាន​ម៉ាស៊ីន​ស៊ីឡាំង​បួន​ទំហំ 2.0-liter ជាមួយនឹង​បច្ចេកវិទ្យា Hybrid ដែល​ផ្តល់​ថាមពល​សរុប ១៧៦​សេះ​» ។

Lexus ជឿជាក់​ថា UX 250h នឹង​ក្លាយជា​ជម្រើស​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ ។ គេ​រំពឹង​ថា UX នឹង​អាច​លក់​បាន ៤០០០​គ្រឿង​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៩ និង ៦០០០ គ្រឿង​នៅ​ឆ្នាំ​២០២០ ៕

ប្រភព ៖ CarBuzz

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ