ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​អនុព័ន្ធយោធា​បណ្តា​ប្រទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អនុព័ន្ធយោធា​បណ្តា​ប្រទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះ​ទស្សនៈកិច្ច​នៅ​ក្នុង​តំបន់​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​មានការ​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង…

ខេត្តបាត់ដំបង ៖ អនុព័ន្ធយោធា​បណ្តា​ប្រទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះ​ទស្សនៈកិច្ច​នៅ​ក្នុង​តំបន់​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​មានការ​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ទាំង​៤​ខេត្ត​រួម​មាន ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ព្រមទាំង​មេបញ្ជាការ​កងពល​ទាំងអស់​ចំណុះ​យោធភូមិ​ភាគ​ទី​៥​បាន​ចូលរួម ។

ចំណែក​អនុព័ន្ធយោធា​ប្រចាំ​កម្ពុជា​មាន លោក​វរៈសេនីយ៍ឯក សា​រ៉ា​យុទ្ធ ប៊ុ​ន​ជឺ (​សា​រ៉ា​យុ​ត ប៊ុ​ន​ជឺ​) តំណាង​ប្រទេស​ថៃ​បាន​ដឹកនាំ​មាន​ប្រទេស​មក​ចូលរួម​គឺ ប្រទេស​បង់​ក្លា​ដែ​ស ប្រទេស​មី​យ៉ា​ន់​ម៉ា ប្រទេស​ញូ​វ​សេ​ឡែ​ន ប្រទេស​ឥណ្ឌូ​នេ​ស៊ី ប្រទេស​អូស្ត្រាលី ប្រទេស​ហ្វី​លី​ពី​ន ប្រទេស​រុ​ស្សី និង​ប្រទេស​អា​មេ​រិ​ក ព្រមទាំង​មន្ត្រី​តំណាង​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​សភាពការណ៍​រួម​ក្នុង​ទិស​យោធភូមិ​ភាគ​ទី​៥​នេះ ។

លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង បាន​មាន​មតិ​ស្វាគមន៍ និង​បង្ហាញ​អំពី​សភាពការណ៍​ទូទៅ និង​លក្ខណៈ​ភូមិសាស្ត្រ​ដែល​មាន​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បាន​រួម​គ្នា​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា សំខាន់​ផ្តោត​លើ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទាំង​សង​ស​ខាង​កំពុង​រកស៊ី រស់នៅ​ជាមួយ​គ្នា​ឲ្យ​មាន​ក្តី​សុខ​កន្លង​មក ហើយ​កំពុង​ជំរុញ​វិស័យសេដ្ឋកិច្ច​ឲ្យ​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត​តាម​ការ​រីក​ចំរើន​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព​ដែល​មាន​ជា​យូរ​មក​ហើយ​នេះ ។

លោក​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ទៀត​ថា អនុព័ន្ធយោធា​ប្រចាំ​កម្ពុជា បាន​មក​ស្វែង​យល់​ពេល​នេះ គឺ​ចំ​ពេល​នៃ​ការ​កែទំរង់​ក្នុង​ជួរ​កងទ័ព​ក្នុង​អណត្ត​ទី​៦ ដើមឆ្នាំ​២០១៩​នេះ ដោយ​បាន​កំពុង​អនុវត្តន៍​តាម​គោលនយោ
បាយ​របស់​ក្រសួងការពារជាតិ បាន​ជំរុញ​លើក​ស្ទួយ​គុណភាព​កងទ័ព​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើ​ឡើង​បន្ថែម​ទៀត សំខាន់​ផ្លាស់​ប្តូរ​មេដឹកនាំ​ក្នុង​យោធភូមិ​ភាគ​ទី​៥ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ក្នុង​កងពល​លេខ​៥១ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​បន្ថែម​ទៀត​ក្នុង​កាតព្វកិច្ច​ការពារ កសាង​អភិវឌ្ឍ​ជាតិ​ជា​បន្ត​ទៅ​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ