ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ វប្បធម៌​ញុះញង់​ចាក់រុក និង​ដុត​កំហឹង​របស់​លោក​សម រ​ង្ស៊ី​ត្រូវ​បរាជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​វប្បធម៌​ញុះញង់​ចាក់រុក និង​ដុត​កំហឹង​របស់​អតីត​មេ​បក្ស​ប្រឆាំង​សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​ត្រូវ បាន​បរាជ័យ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​វប្បធម៌​ញុះញង់​ចាក់រុក និង​ដុត​កំហឹង​របស់​អតីត​មេ​បក្ស​ប្រឆាំង​សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​ត្រូវ បាន​បរាជ័យ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ យ៉ាង​ដូច្នេះ​ដោយ​អស់​ផ្លូវ ដើរ និង​ទទួល​បរាជ័យ​ផ្ទួន​ៗ​ក្នុង​ឧបាយកល​ពិសពុល​របស់​ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី ដែល​រត់ចោលស្រុក​នៅ​ព្យាយាម​ប្រើ​វិធី​ញុះញង់ និង​ដុត​កំហឹង​មហាជន​ប្រជាជន និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ងើបឡើង​ប្រឆាំង និង​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​វិនិយោគិន​បរទេស​បំភិតបំភ័យ​វិនិយោគ​បរទេស​ឲ្យ​រត់​ចេញ​ទៅ​ប្រទេស​ដើម​វិញ​ប៉ុនប៉ង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ត្រូវ​រំលំ​រលាយ​។

លោក​បន្ត​ថា ទ​ង្វើ និង​សកម្មភាព​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​ដែល​កំពុង​រត់ចោលស្រុក​បាន​យក​វប្បធម៌​ឈ្នានីស និង​រើសអើង​ជាតិ​សាសន៍​មក​អនុវត្ត ដើម្បី​បំផ្លិចបំផ្លាញ​ប្រទេស​ជាតិ និង​ផលប្រយោជន៍​ប្រជាជន​យ៉ាង​ជាក់ស្តែង​ដែល​ជា​ចរិត​ក្បត់ជាតិ ក្បត់ប្រជាជន​មិន​អាច​ប្រកែក​បាន ឡើយ ។ លោក​បញ្ជាក់​ថា ទោះបី​ទណ្ឌិត​នេះ​ប្រើ​ឧបាយកល​ពិសពុល​យ៉ាងណា​ក៏​មិន​ទទួល បាន​ផល​ឡើយ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាជន និង​កងទ័ព​លុះ​តាម​ជា​ដាច់ខាត​ផ្ទុយ​ទៅ​វិញ​វា​កាន់តែ ធ្វើ​ឲ្យ​ប្រជាជន និង​កងទ័ព​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​រីក​ម្រើ​ន​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ស្រប​តាម​សំណូមពរ​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា ដើម្បី​គាបសង្កត់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​ខ្លួន ម​ជ្ឃ​ដ្ឋា​ន​ប្រឆាំង​បរទេស​បាន​យក​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​មក​ធ្វើ​ជា​លក្ខ​ណ្ឌ ។ ប៉ុន្តែ​តាម​ការ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា​គ្មាន​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​ដូច​ការ​ចោទប្រកាន់​ឡើយ​។ លោក​បញ្ជាក់​ថា​«​យើង​គិត​មើល​បើ​មាន​បញ្ហា​ដូច​ការ​ចោទ​មែន​នោះ នោះ​ប្រទេស​កម្ពុជា​មិន​អាច​ធានា​រក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ និង​សុខ​សុវត្ថិភាព​បាន​ល្អ​ដូច​សព្វ​ថ្ងៃនេះ​ទេ​ប្រាកដជា​មានការ​រំជើបរំជួល​ចលាចល​ក្នុង​សង្គម​ជា​មិន​ខាន ។

ដូច្នេះ​ការ​លើកយក​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​មក​ចោទ គឺ​គ្រាន់តែ​ជា​ឡេះ ដើម្បី​កៀបសង្កត់​មក​លើ​កម្ពុជា​ឲ្យ​បោះបង់​ចោល​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ