ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បង្ហាញ​ពី​ជំងឺ​ឈឺក្បាល​ប្រកាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ​បង្ហាញ​ពី​ជំងឺ​ឈឺក្បាល​ប្រកាំង ដែល​កើតឡើង​ចំពោះ​មនុស្ស​ជា​ច្រើន ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​មាន​អ្នកជំងឺ​ប្រភេទ​នេះ​ច្រើន​ដែរ ។ សិក្ខា​សាលា​បង្ហាញ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ​បង្ហាញ​ពី​ជំងឺ​ឈឺក្បាល​ប្រកាំង ដែល​កើតឡើង​ចំពោះ​មនុស្ស​ជា​ច្រើន ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​មាន​អ្នកជំងឺ​ប្រភេទ​នេះ​ច្រើន​ដែរ ។ សិក្ខា​សាលា​បង្ហាញ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៩ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ជា​ច្រើន​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត Thanarat នាយករង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ តែង​មាន​អ្នកជំងឺ​ឈឺក្បាល ឬ​អ្នកជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ខួរក្បាល​មក​ស្វែងរក​ការ​ព្យាបាល​កាន់តែ​ច្រើន ដូច្នេះ​ហើយ​ទើប​មន្ទីរពេទ្យ​បាន​រៀបចំ​អោយ​មាននូវ​វគ្គ​បណ្ដុះបណ្ដាល​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​ដល់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទប់ស្កាត់ និង​ព្យាបាល កុំអោយ​ជំងឺ​វិវត្តន៍​កាន់តែ​ខ្លាំង​ឡើង ។

លោក​បន្ត​ថា កន្លង​មក អ្នកជំងឺ​គ្រាន់តែ​ឈឺក្បាល​សោះ បែរជា​ពួក​គាត់​ហោះ​ទៅ​រក​ការ​ព្យាបាល​នៅ​ប្រទេស​ជា​ច្រើន ដោយ​គិត​ថា ដុះ​សាច់​ក្នុង​ខួរក្បាល និង​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន ដូច្នេះ​ហើយ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បង្ហាញ​ដល់​ពលរដ្ឋ​កម្ពុជា ពី​ចំណេះដឹង​បន្ថែម​ទៀត​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត Assawin Chomjit ឯកទេស​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ បានអោយ​ដឹង​ថា ជំងឺ​ឈឺក្បាល​ជា​ប្រចាំ អាច​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកជំងឺ ដោយសារ​ពេល​ខ្លះ​វា​ឈឺ​ខ្លាំង​ដែល​អ្នកជំងឺ​ស្ទើរតែ​ទ្រាំ​មិន​បាន ហើយ​បើសិនជា​ទុក​វា​កាន់តែ​យូរហើយ​វិវត្តន៍​ទៅ​ជា​ជំងឺស្ត្រូក ដែល​ធ្វើ​អោយ​ពិបាក​ក្នុង​ការ​ព្យាបាល ។

លោក​បន្ត​ថា អ្នកជំងឺ​ក៏​អាច​មាន​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​ដោយ​ខ្លួន​គាត់​បាន​ដែរ ដូច​ជា​ស្វែងរក​ភេសជ្ជៈ​ណា​ដែល​អាច​កាត់​បន្ថយ​នូវ​ភាព​ឈឺចាប់​ដូច​ជា​តែ កាហ្វេ ជាដើម ហើយ​អ្នកជំងឺ​នៅ​តែ​អាច​ធ្វើ​បានជា​ធម្មជាតិ ។ ជំងឺ​ឈឺក្បាល​ប្រកាំង​មិន​បណ្ដាល​អោយ​ស្លាប់​នោះ​ទេ តែ​វា​ប៉ះពាល់​ដល់​ការ​រស់នៅ ពិបាក​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗ​ជាដើម ដូច្នេះ​ហើយ​ត្រូវការ​ស្វែងរក​ការ​ព្យាបាល​ជាមួយ​មន្ទីរពេទ្យ​ណា​ក៏​បាន​ដែល​មាន​ជំនាញ ច្បាស់លាស់ ។

លោក​វេជ្ជបណ្ឌិត Nanthasak Tisavipat ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ មក​ពី​មន្ទីរពេទ្យ បាងកក បានអោយ​ដឹង​ថា ជំងឺ​ឈឺក្បាល​ជា​ប្រចាំ​នេះ​ដែរ ក៏​បណ្ដាល​មក​ពី​ការ​ដុះ​សាច់​ក្នុង​ខួរក្បាល​ដែរ ដូច្នេះ​ហើយ​ត្រូវ​តែ​រក​ពេទ្យ​ពិនិត្យ​មើល និង​ព្យាបា​ន​អោយ​បាន​ទាន់​ពេលវេលា ក្នុង​ពេល​ដុំ​សាច់​នោះ មិន​ទាន់​រីក​ធំ បើសិនជា​ទុក​យូរ​ៗ​ទៅ​វា​នឹង​រីក​ធំ ដែល​ធ្វើ​អោយ​ពិបាក​ក្នុង​ការ​ព្យាបាល​រឺ​វះកាត់ ។

លោក​បន្ត​ថា ការ​ឈឺក្បាល​នៅ​ពេល​បច្ចុប្បន្ន​នេះ បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ដូច​ជា​បរិយាកាស​ដែល​មាន​ជាតិពុល​ច្រើន ការ​ប្រើប្រាស់​ទូរ​សព្ទ​ច្រើន ជាក់ស្ដែង​កាលពីមុន​ឱកាស​នៃ​ការ​កើត​ជំងឺ​នេះ មាន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ឱកាស​នៃ​ការ​កើត​ជំងឺ​ឈឺក្បាល បាន​កើតឡើង​ច្រើន ដោយសារ​តែ​ការ​រស់នៅ​កាន់តែ​ទំនើប ជាមួយនឹង​បរិយាកាស​កាន់តែ​មាន​ធាតុ​ពុល​ច្រើន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ